ក្រុមការងារចាក់វ៉ាក់សាំង១៩ ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះមួយចំនួន

//s9.kh1.co/b7/b7da6edfc3c804c885787943db0c0ffe9171c0c7.jpg
សង្គម

 ២៣-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមការងារចាក់វ៉ាក់សាំង សហការជាមួយក្រុមការងារស្រុក ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ដោយចល័តតាមខ្នងផ្ទះនីមួយៗ

បន្ទាយមានជ័យ៖ ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចាត់តាំង លោក វរសេនីយ៍ឯក ម៉ក់ ថាវរោ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត ដឹកនាំ ក្រុមការងារចាក់វ៉ាក់សាំង សហការជាមួយក្រុមការងារស្រុក ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ដោយចល័តតាមខ្នងផ្ទះនីមួយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមជម្រាបថា ដោយមានការស្នើរសុំពីរដ្ឋបាលស្រុក មង្គលបូរី ឃើញថាមានប្រពលរដ្ឋមួយចំនួន ជាជនពិការ មានសភាពចាស់ជរា ដែលមិនទាន់បានទទួលវ៉ាក់សាំង និងពិបាកក្នុងការធ្វើដំណើរទៅដល់ទីតាំងចាក់វ៉ាក់សាំង ទើបក្រុមការងារជួយសម្រួលចុះចាក់វ៉ាក់សាំងជូនពួកគាត់ដល់មូលដ្ឋានតែម្ដង ។

នាឱកាសនោះផងដែល លោក វរសេនីយ៍ឯក ម៉ក់ ថាវរោ មេបញ្ជាការរង បានពាំនាំ ការសួរសុខទុក ពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ និង បានផ្តាំផ្ញើរដល់បងប្អូនដែលបានទទួលវ៉ាក់សាំង ហើយត្រូវតែបន្តនូវការ ការពារខ្លួនអោយបានខ្ពស់បំផុត និងត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេស អនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ ៣ការពារ និង ៣កុំ៕

រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ
រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ
រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ
រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ
រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ
រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ
រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ
រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ
រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ
រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T