ចម្លែកម្យ៉ាង! តារាជួរមុខរបស់ Man UTD រូបនេះបង្ហើបថាគេមានជំនឿផឹកកាពូឈីណូនៅយប់មុនប្រកួត

//s9.kh1.co/8d/8dcb858ae8f61da3603abdaae70f00cee7fc78df.jpg
កីទ្បា

 ២៣-តុលា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ខ្សែបម្រើ Man UTD រូបនេះបង្ហើបថាគេមានជំនឿផឹកកាពូឈីណូមួយយប់មុនប្រកួត

អង់គ្លេស៖ ខ្សែបម្រើ Bruno Fernandes បានបង្ហើបថាគេតែងតែផឹកកាហ្វេកាពូឈីណូនៅម៉ោង១១យប់ នៅយប់មុនប្រកួត រហូតវាក្លាយជាជំនឿជាប់ខ្លួនទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes

កីឡាកររូបនេះទើបតែបានជួយក្រុមបិសាចក្រហម Manchester United យកឈ្នះក្លិប Atalanta ក្នុងការប្រកួតក្របខណ្ឌ Champions League កាលពីថ្ងៃទី២១ខែតុលាកន្លងទៅ ហើយការប្រកួតបន្ទាប់គឺ ក្រុមរបស់គេនឹងត្រូវប្រកួតជាមួយ Liverpool នាថ្ងៃទី២៤ខែតុលាខាងមុខ ដែល Fernandes ទំនងជាអវត្តមានដោយសាររងរបួសកំលុងពេលហ្វឹកហាត់។

ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes

Fernandes រកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួន៨លើកនៅរដូវកាលនេះ ហើយរូបគេបានទម្លាយថាដើម្បីឲ្យគេចូលលេងក្នុងការប្រកួតយ៉ាងរលូន គឺគេតែងតែបង្កើតទម្លាប់ផឹកកាពូឈីណូ ដើម្បីរៀបចំខ្លួន។

ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes

ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះបានថ្លែងប្រាប់ មិត្តរួមក្រុម Jesse Lingard តាមរយៈ Youtube របស់ KFC ថា៖

យប់មុនការប្រកួតមកដល់ ខ្ញុំតែងតែញ៉ាំអាហារនៅក្នុងបន្ទប់សណ្ឋាគារ បន្ទាប់មកនៅម៉ោង១១ ឬ១១:៣០ នាទីយប់ ខ្ញុំនឹងផឹកកាហ្វេកាពូឈីណូ(Cappuchino)។ បើសិនខ្ញុំផឹកវាហើយចូលដេកតែម្ដង គឺខ្ញុំអាចដេកលក់ដោយគ្មានបញ្ហា ប៉ុន្តែបើខ្ញុំផឹកវាហើយ ខ្ញុំនៅអង្គុយធ្វើអ្វីផ្សេងទៀតគឺវានឹងមានបញ្ហាហើយ។

ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes និង Jesse Lingard 
ខ្សែបម្រើ Bruno Fernandes និង Jesse Lingard 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T