កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៣ កន្លងទៅនេះ តារាចម្រៀងប្រុស ជនជាតិតៃវ៉ាន់ ដែលមានឈ្មោះល្បីល្បាញ Van Ness Wu បានរៀបការជាមួយមិត្តស្រី ជនជាតិសាំងហ្គាពួរ ដែលមានឈ្មោះថា Arissa Cheo ដែលពួកគេទាំងពីរបានស្រលាញ់គ្នា អស់រយៈពេលជាយូរណាស់មកហើយ។

យោងតាមសារព័ត៌មាន lollipop របស់ប្រទេសសាំងហ្គាពួរ បានឲ្យដឹងថា តារាចម្រៀងជនជាតិតៃវ៉ាន់ Van Ness Wu និងមិត្តស្រីជនជាតិសាំងហ្គាពួរ មានឈ្មោះថា Arissa Cheo បានស្រលាញ់គ្នាអស់រយៈពេល ៧ឆ្នាំមកហើយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងអាល់ប៊ុមបទចម្រៀង ចុងក្រោយបង្អស់ របស់តារាចម្រៀង Van Ness Wu ដែលមានចំណងជើងថា “A Different Man” ដែលបានចេញលក់ កាលពីប៉ុន្មានខែមុននេះ គឺមានចម្រៀងមួយបទ ដែលមានចំណងជើងថា “Marry Me” ហើយបទនេះផ្ទាល់ គឺបាននិពន្ធ និងច្រៀង ដោយតារាចម្រៀង Van Ness Wu ផ្ទាល់តែម្តង ដើម្បីរៀបរាប់ពីជីវិតស្នេហារបស់លោក ជាមួយនឹង កញ្ញា Arissa Cheo។

យ៉ាងណាមិញ កញ្ញា Arissa Cheo វ័យ ២៩ឆ្នាំរូបនេះ គឺជានិស្សិតដែលបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ “University of Southern California” ផ្នែក Communication (film and television)៕



សូមទស្សនាវីដេអូចម្រៀង បទ "Marry Me" របស់លោក Van Ness Wu ខាងក្រោមនេះ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]