មុនប៉ះ Liverpool តារាឆ្នើមប្រចាំ Man UTD រូបនេះទទូចឲ្យលោក Solskjaer និងក្រុមគ្រូបង្វឹកត្រូវតែពង្រឹងឲ្យខ្លាំងជាងនេះ

//s9.kh1.co/8a/8ac587127e062dfeb8d9e56048bf71a08eb3dccf.jpg
កីទ្បា

 ២៣-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាជួរមុខរបស់ Man UTD ចង់ឲ្យលោក Solskjaer ប្រឹងប្រែងឲ្យខ្លាំងជាងនេះ

អង់គ្លេស៖ ខ្សែបម្រើ Bruno Fernandes នៃក្លិប Manchester United បានទទូចសុំឲ្យលោក Ole Gunnar Solskjaer និងក្រុមគ្រូបង្វឹករបស់លោក ត្រូវតែពង្រឹងសមត្ថភាពឲ្យខ្លាំងជាងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer(កណ្ដាល)និងក្រុមគ្រូបង្វឹក
លោក Ole Gunnar Solskjaer(កណ្ដាល)និងក្រុមគ្រូបង្វឹក

ក្រុម Manchester United របស់លោក Solskjaer ទើបតែយកឈ្នះក្លិប Atalanta ៣ ទល់នឹង២ នៅក្របខណ្ឌ Champions League ប៉ុន្តែចុងសប្តាហ៍ថ្ងៃទី២៤នេះគឺ ក្លិបត្រូវប្រកួតជាមួយគូប្រជែងគ្រប់រដូវកាលគឺក្រុម ហង្សក្រហម Liverpool។

កីឡាករ Manchester United 
កីឡាករ Manchester United 

ពិតណាស់ ឥលូវនេះ Man UTD កំពុងឈរនៅលេខរៀងទី៦នៅតារាង Premier League និងបានចាញ់៣ប្រកួត ក្នុងចំណោម៨ប្រកួតចុងក្រោយ ដូច្នេះទើប Fernandes គិតថាក្រុមនេះនៅល្អមិនទាន់គ្រប់គ្រាន់ទេ។

លោក Ole Gunnar Solskjaer និងខ្សែបម្រើ Bruno Fernandes
លោក Ole Gunnar Solskjaer និងខ្សែបម្រើ Bruno Fernandes

Bruno Fernandes បានថ្លែងប្រាប់ TNT Sports ថា៖

ពួកយើងជឿលើសមត្ថភាពក្រុមគ្រូបង្វឹករបស់ពួកយើង។ ពួកយើងត្រូវធ្វើតាមអ្វីដែលលោកគ្រូបានប្រាប់ព្រោះគ្រូរបស់ពួកយើងគឺសមនឹងទទួលបានការគោរព។ គាត់នៅទីនេះចំនួន៣ឆ្នាំហើយ ហើយពួកយើងក៏ទទួលបានលទ្ធផលល្អខ្លះដែរ វាពិតណាស់ដែលពួកយើងមិនបានឈ្នះអ្វីសោះមកទល់ពេលនេះ ប៉ុន្តែក្រុមមួយនេះបានបង្ហាញពីភាពរីកចម្រើន។ តែពួកយើងនៅមានអ្វីជាច្រើនដែលត្រូវពង្រឹងហើយក្រុមគ្រូបង្វឹកក៏ដឹងដែរថាពួកគេក៏ត្រូវពង្រឹងដូចគ្នា។ ជារៀងរាល់ថ្ងៃ ពួកយើងត្រូវសិក្សាអ្វីថ្មីៗប៉ុន្តែបាល់ទាត់គឺបច្ចុប្បន្នភាព។

ខ្សែបម្រើ Bruno Fernandes 
ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T