នេះជាមូលហេតុដែលអ្នកគួរតែប្រយ័ត្នចំពោះទឹកកកក្នុងភោជនីយដ្ឋាន (មានវីដេអូ)

//s9.kh1.co/56/56527c3671e613c9a5e57a6d441290609e4d4778.jpg
យល់ដឹង

 ២២-តុលា-២០២១ ៩ល្ងាច · ៣ ឆ្នាំមុន

បុរសម្នាក់បានបង្ហាញទិដ្ឋភាពដ៏កក្វក់នៃម៉ាសុីនផលិតទឹកកកមួយក្នុងភោជនីយដ្ឋាន ដែលអាចបង្កជាបញ្ហាសុខភាពផ្សេងៗដល់ភ្ញៀវដែលបានចូលមកបរិភោគនៅទីនោះ។

អាមេរិក៖ ជាធម្មតាទៅហើយ នៅពេលដែលអ្នកទៅកាន់ភោជនីយដ្ឋានផ្សេងៗ គឺតែងតែហៅកែវទឹកកកសម្រាប់មកពិសារជាមួយទឹក ឬក៏ភេសជ្ជៈៗផ្សេងៗ ទៅតាមចំណង់ចំណូលចិត្តផ្សេងគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ទោះបីនេះជារឿងធម្មតាពិតមែន ប៉ុន្តែពេលខ្លះវាអាចខ្លាចទៅជារឿងមិនធម្មតាវិញ ដោយសារតែការកង្វះអនាម័យនៅតាមភោជនីយដ្ឋានមួយចំនួន ដែលបណ្តាលឲ្យ​អតិថិជនមានបញ្ហាសុខភាពក្រោយពីពិសារទឹកកកនោះរួច។

ដោយឡែក បុរសម្នាក់មានឈ្មោះក្នុងគណនីTiktok ថាJantheman បានធ្វើការបង្ហោះវីដេអូមួយដែលបង្ហាញពីភាពកក្វក់ និងកង្វះអនាម័យដែលអ្នកគ្រប់គ្រងមិនបានយកចិត្តទុកដាក់ចំពោះម៉ាសុីនធ្វើទឹកកក ដែលស្តុកទុកទឹកមិនស្អាត សម្រាប់ផលិតទឹកកកជូនភ្ញៀវសោះឡើយ ដោយមានទាំងកករ  ដូច្នេះភ្ញៀវមួយចំនួនអាចនឹងរាគរូស ឬក្អួតចង្អោរក្រោយពីបានពិសារទឹកកកកក្វក់នេះរួច៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទិដ្ឋភាពទឹកសម្រាប់ផលិតទឺកកក
ទិដ្ឋភាពទឹកសម្រាប់ផលិតទឺកកក
ទិដ្ឋភាពទឹកសម្រាប់ផលិតទឺកកក
ទិដ្ឋភាពទឹកសម្រាប់ផលិតទឺកកក
ទិដ្ឋភាពទឹកសម្រាប់ផលិតទឺកកក
ទិដ្ឋភាពទឹកសម្រាប់ផលិតទឺកកក
ទិដ្ឋភាពផ្នែកមួយនៃម៉ាសុីនសម្រាប់ផលិតទឺកកក
ទិដ្ឋភាពផ្នែកមួយនៃម៉ាសុីនសម្រាប់ផលិតទឺកកក
វីដេអូ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T