ស្លៀកឈុតកៅស៊ូហាត់ប្រាណ ពិត​ជាជួយ​ដុតកាឡូរី​បានច្រើន?

//s9.kh1.co/71/712df4ab9f576005a7a364bc8d8fd48f7476a8a3.jpg
យល់ដឹង

 ២២-តុលា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

គ្នា​យើង​មួយ​ចំនួន ព្រោះ​តែ​ចង់​សម្រក​ទម្ងន់​បាន​រាង​ស្អាត ខំ​ប្រឹង​ហាត់​ប្រាណ​ផង តម​អាហារ​ផង និង​ខ្លះ​ទៀត ស្លៀក​ឈុត​កៅស៊ូ​ហាត់​ប្រាណ​ផង

គ្នា​យើង​មួយ​ចំនួន ព្រោះ​តែ​ចង់​សម្រក​ទម្ងន់​បាន​រាង​ស្អាត ខំ​ប្រឹង​ហាត់​ប្រាណ​ផង តម​អាហារ​ផង និង​ខ្លះ​ទៀត ស្លៀក​ឈុត​កៅស៊ូ​ហាត់​ប្រាណ​ផង ដើម្បី​ឲ្យ​បែក​ញើស​ខ្លាំងអាច​ដុត​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​បាន​ច្រើន។ ផ្ទុយ​ទៅ​វិញ ការ​ស្លៀក​ឈុត​កៅស៊ូ​ហាត់​ប្រាណ មាន​ស្ថាប័ន​ខ្លះអះអាង​ថា​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​ចេញ​ញើស​ច្រើន តែមិន​ជួយ​រំលាយ​កាឡូរី​មាន​ក្នុង​ខ្លួន​យើង​ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណនា BMI នៅទីនេះ

មនុស្ស​ភាគ​ច្រើន​ស្លៀក​ឈុត​កៅស៊ូ​ហាត់​ប្រាណ ដោយ​គិត​ថា​វា​ជួយ​ឲ្យ​យើង​ស្រក​ទម្ងន់​បាន​លឿន។ យើង​ពិត​ជា​អាច​ស្រក​ទម្ងន់​បាន ប៉ុន្តែ​ការ​សម្រក​ទម្ងន់​ភាគ​ច្រើន​បណ្ដាល​មក​ពី​ញើស ហើយ​ទម្ងន់​នោះ​នឹង​ត្រូវ​ជំនួស​វិញ​ភ្លាមៗ​នៅ​ពេល​យើង​ផឹក​ទឹក​ពីរ-បី​កែវ។ កីឡាករ​អាជីព​ខ្លះ​ដែល​ត្រូវ​បំពេញ​តាម​ការ​កំណត់​ទម្ងន់​ជាក់​លាក់​ណា​មួយ​ដូចជា អ្នក​ប្រដាល់​អាច​ប្រើ​ឈុត​ទាំង​នេះ ដើម្បី​ជួយ​សម្រក​ទម្ងន់​បាន​យ៉ាង​ឆាប់​រហ័ស។ ប៉ុន្តែ ការ​ស្លៀក​ឈុត​កៅស៊ូ​ហាត់​ប្រាណ មិន​ជួយ​ដុត​កាឡូរី​នៅ​ក្នុង​ខ្លួន​ទេ វា​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​បែក​ញើស​ខ្លាំង​តែ​ប៉ុណ្ណោះ។

ការ​ស្រក​ទម្ងន់​ដោយ​សារ​ការ​បាត់​បង់​ជាតិ​ទឹក​ច្រើន មិន​ពាក់​ព័ន្ធ​នឹង​ការ​ដុត​បរិមាណ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​យើង​ទេ ហើយ​តាម​ពិត​ទៅ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​វិញ។ យោង​តាម American Heart Association ឲ្យ​ដឹង​ថា ហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​កើន​ឡើង​នៅ​ពេល​សំណើម​រាងកាយ​ឡើង​លើស​៧០% ប៉ុន្តែ​ប្រសិន​បើ​យើង​ស្លៀក​ឈុត​កៅស៊ូ​ហាត់​ប្រាណ សំណើម​ដែល​ចេញ​ពី​រាងកាយ​យើង​ក្នុង​ឈុត​នោះ​មាន​ប្រហែល​១០០% មាន​ន័យ​ថា ស្លៀក​ឈុត​កៅស៊ូ​ហាត់​ប្រាណ​កាន់​តែ​បង្កើន​ហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។

ហានិភ័យ​ផ្សេង​ទៀត ដែល​ទាក់​ទង​នឹង​ការ​ស្លៀក​ឈុត​កៅស៊ូ​ហាត់​ប្រាណ គឺ​បញ្ហា​ខ្វះ​ជាតិ​ទឹក និង​ការ​ឡើង​កម្ដៅ​រាងកាយ។ គ្នា​យើង​ត្រូវ​ដឹង​ថា ការ​ស្រក​ទម្ងន់​គឺ​អាស្រ័យ​លើ​បរិមាណ​កាឡូរី​ដែល​បាន​ដុត​ច្រើន​ជាង​បរិមាណ​កាឡូរី​ដែល​យើង​ញ៉ាំ​ចូល​ទៅ។ ការ​ស្លៀក​ឈុត​កៅស៊ូ​ហាត់​ប្រាណ មិន​ជួយ​ឲ្យ​យើង​ស្រក​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ទេ ថែម​ទាំង​អាច​បង្ក​ជា​ដល់​សុខភាព​ថែម​ទៀត ហេតុ​នេះ​ពេល​ហាត់​ប្រាណ គ្នា​យើង​គួរ​ស្លៀក​ពាក់​ស្ដើងៗ ដែល​ខ្យល់​អាច​ចេញ​ចូល​បាន​ស្រួល និង​គួរ​ហាត់​ប្រាណ​នៅ​ក្រោម​ម្លប់​ត្រជាក់​ល្អ ចៀសវាង​ហាត់​ប្រាណ​ក្រោម​កម្ដៅ​ថ្ងៃ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T