អ្នកណាថាស្នេហាកាន់តែយូរ លែងស្វីត! មើល គង់ សុជាតិ និងស្វាមី កាន់តែផ្អែមល្ហែមខ្លាំង

//s9.kh1.co/dd/dd2213e667c7c5d020830a8123b53257146216a4.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ស្នេហាបែបវ័យជ្រេ គង់សុជាតិ និង ស្វាមី នៅតែល្អូកល្អើនបែបនេះបើទោះបីរៀបការយូរឆ្នាំហើយក្តី។

សៀមរាប៖ ជឿជាក់ថាប្រាកដជា មានប្រិយមិត្តជាច្រើន បានស្គាល់ពីពិធីករ ពិធីការិនីដ៏ឆ្នើម និងមានប្រជាប្រិយ អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល រួចមកហើយ ដោយអ្នកទាំងពីរបានកសាងស្ពានមេត្រីជាមួយគ្នាជាប្តីប្រពន្ធ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ កាលពីថ្មីៗ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់លោក ជា វិបុល និងអ្នកនាង គង់សុជាតិ បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យហ្វេនភាពច្រណែនខ្លាំងមែនទែន។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា លោក ជា វិបុល និងអ្នកនាង គង់សុជាតិ ដែលមានអាជីពជាពិធីករ ពិធីការិនីដូចគ្នានោះ បានបង្ហាញពីសកម្មភាពជាច្រើន ខណៈពេលខ្លួនកំពុងមានដំណើរកម្សាន្ត លំហែខួរក្បាលសម្រាកពីការងារ ជាមួយស្វាមីរបស់ខ្លួន។

ជាក់ស្ដែង តាមរយៈរូបភាពនេះ គូស្វាមីភរិយាមួយគូនេះ ពិតជាមានភាពល្អូកល្អើនកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពីបានចាប់ដៃគ្នាកសាងអនាគតជាគូជីវិតជាមួយគ្នារួចមក។ គួរបញ្ជាក់ផងដែរ មកទល់ពេលនេះ ពួកគេទាំងពីរបានទទួលកូនស្រីមួយរូបដ៏ស្រស់ស្អាត ដែលជាចំណងអាពាហ៍អាពិពាហ៍របស់ពួកគេនោះ៕

សូមទស្សនារូបភាពខាងក្រោម៖

 គង់សុជាតិ និង ស្វាមី
 គង់សុជាតិ និង ស្វាមី
 គង់សុជាតិ និង ស្វាមី
 គង់សុជាតិ និង ស្វាមី
 គង់សុជាតិ
 គង់សុជាតិ
 គង់សុជាតិ និង ស្វាមី
 គង់សុជាតិ និង ស្វាមី
 គង់សុជាតិ និង ស្វាមី
 គង់សុជាតិ និង ស្វាមី
 គង់សុជាតិ និង ស្វាមី
 គង់សុជាតិ និង ស្វាមី
 គង់សុជាតិ និង ស្វាមី
 គង់សុជាតិ និង ស្វាមី
 គង់សុជាតិ និង ស្វាមី
 គង់សុជាតិ និង ស្វាមី
គង់ សុជាតិជា វិបុល
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T