បានសម្តែងរឿង Squid Game ល្បីមែន​ ជីវិតពិត Ali រស់នៅបន្ទប់តូចមួយប៉ុណ្ណោះ

//s9.kh1.co/64/6431592b7cfa93c14dfc431e9b7cf71c5b4de7db.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ទស្សនាការកម្មវិធី I Live Alone របស់តារាសម្តែង Anupam Tripathi ដែលបានអញ្ជើញមិត្តភក្តិរបស់លោកមកចូលរួមពិធីជប់លៀងនៅផ្ទះខ្នាតតូចរបស់លោក

កូរ៉េខាងត្បូង ៖ ថ្មីៗនេះប៉ុស្តិ៍ MBC ក្នុងកម្មវិធី «I Live Alone» មានតារាកិត្តិយសម្នាក់បានចូលរួម នោះគឺតារាសម្តែងដែលទើបតែល្បី ក្រោយបានចូលរួមសម្តែងក្នុងរឿង Squid Game គឺ Ali ដែលមានឈ្មោះពិតថា Anupam Tripathi

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ការផ្សាយទុកជាមុនបានបង្ហាញថា Anupam Tripathi បានអញ្ជើញមិត្តភក្តិរបស់លោករួមទាំងតារាសម្តែង Park Joo Hyun ដែលគ្រប់គ្នាស្គាល់ថា ជាតួរសម្តែងក្នុងរឿងភាគដើមរបស់ Netflix គឺរឿង Extracurricular និងតារាសម្តែង Kim Pyung Jo មកលេងកន្លែងដែលលោកស្នាក់ថែមទៀត។ 

Anupam
Anupam

ក្នុងនោះ ពួកគេទាំងបីនាក់បានសិក្សាការសម្តែង នៅសាកលវិទ្យាល័យសិល្បៈជាតិកូរ៉េ ហើយបានបង្ហាញថាពួកគេបានក្លាយជាមិត្តភក្តិជិតស្និទ្ធ តាំងពីពេលនោះមក ចំណែកនៅក្នុងរូបថតទាំងនោះបានបង្ហាញថា ពួកគេទាំង ៣ អង្គុយនៅក្នុងបន្ទប់តូចរបស់ Anupam ពិភាក្សា និងលើកឡើងអំពីភាពតានតឹង ដែលមិត្តភក្តិទាំងបីបានជួបប្រទះ និងបានចំណាយជាមួយគ្នា។ 

គួររំលឹកផងដែរថា Anupam បានស្នាក់នៅប្រទេសកូរ៉េអស់រយៈពេល ១១ ឆ្នាំមកហើយ ដោយសារការសម្តែងគឺជាក្តីសុបិន្តរបស់លោក តារាប្រុសរូបនេះក៏ធ្លាប់បានចូលរួមសម្តែងក្នុងរឿងជាច្រើនផងដែរ តែគ្រាន់តែចាប់ផ្តើមមានអ្នកស្គាល់ និងល្បីល្បាញក្រោយពេលចូលរួមសម្តែងរឿង Squid Game ថ្មីៗនេះ។

Anupam និងមិត្តរបស់លោក
Anupam និងមិត្តរបស់លោក

គួរបញ្ជាក់ថា កម្មវិធី «I Live Alone» ដែលមានតារាសម្តែង Anupam Tripathi នឹងត្រូវចាក់ផ្សាយនៅថ្ងៃទី ២២ ខែតុលា ខាងមុខ៕

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T