គិតចឹងអត់? លោក Johnson ថា Solskjaer គួរតែយកតម្រាប់តាមគ្រូបង្វឹកសំបូរបទពិសោធន៍រូបនេះ

//s9.kh1.co/5a/5a6a17ce847b5e680f75d9ea6d203f6584c81cbf.jpeg
កីទ្បា

 ២២-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក Glen Johnson ថា Solskjaer គួរតែចេះសម្រេចចិត្តឲ្យម៉ឺងម៉ាត់ដូចគ្រូបង្វឹករូបនេះ

អង់គ្លេស៖ លោក Glen Johnson ចង់ឲ្យលោកគ្រូបង្វឹក Ole Gunnar Solskjaer យកតម្រាប់តាមលោក Jose Mourinho ដែលជាអតីតគ្រូបង្វឹករបស់ Manchester United និងបច្ចុប្បន្នកំពុងដឹកនាំក្លិប Roma ឯក្របខណ្ឌអ៊ីតាលី Serie A ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho

Solskjaer បានប្រឈមនឹងហានិភ័យត្រូវបញ្ចប់តំណែង បន្ទាប់ពីដឹកនាំឲ្យក្រុមលេងឈ្នះតែ៣ប្រកួតប៉ុណ្ណោះក្នុងចំណោម៨ប្រកួតចុងក្រោយនេះ ស្របពេលអ្នកគាំទ្រក៏បានរិះគន់លោករឿងមិនចេះប្រើប្រាស់កីឡាករទាំងដែលបានចាយលុយទិញយកកីឡាករឆ្នើមៗដូចជា Jadon Sancho, Raphael Varane និង Cristiano Ronaldo ជាដើម។

លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer

យ៉ាងណាមិញ លោក Johnson គិតថាតាំងពីចូលមកដឹកនាំក្រុមបិសាចក្រហមកាលពីបីឆ្នាំមុន គឺលោក Solskjaer ហាក់បីដូចជាមិនសូវចេះសម្រេចចិត្តឲ្យដាច់ណាត់ក្នុងការដាក់កីឡាករឲ្យចូលលេងទើបលោកគិតថា Solskjaer គួរតែរៀនធ្វើឲ្យដូច Mourinho។

លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho

លោក Johnson បានថ្លែងប្រាប់ PA News ថា៖

ពិតណាស់ ខ្ញុំគិតថាអ្នកត្រូវតែចាប់ផ្ដើមឈប់ដាក់កីឡាករខ្លះឲ្យចូលលេង។ Mourinho ធ្លាប់ធ្វើបែបនេះកាលដឹកនាំនៅ Chelsea។ កីឡាករដែល Solskjaer ដាក់ឲ្យអង្គុយកៅអីបម្រុងកាលពីថ្ងៃសៅរ៍មុនគឺអាចលេងបានយ៉ាងល្អទៅហើយ។ បើសិនអ្នកចង់ក្លាយជាអ្នកចាត់ការក្លិបដ៏ធំមួយ អ្នកត្រូវតែចេះសម្រេចចិត្តឲ្យបានដាច់ណាត់។ លោកត្រូវតែចេះសម្រេចចិត្តលើរឿងធំៗ ដូចជាហ៊ានដកកីឡាករល្បីឈ្មោះខ្លះកុំឲ្យចូលលេង។បើជា Mourinho វិញគឺគាត់ខ្វល់ខ្វាយណាស់។ គាត់ដឹងថាគាត់មានការងារមួយដូច្នេះគាត់ការពារតំណែងរបស់គាត់ដោយជ្រើសរើសក្រុមណាដែលមើលទៅមានសមត្ថភាពល្មមឈ្នះការប្រកួត។ បើសិនជាអ្នកធ្វើការជាមួយក្លិបធំៗ បែបនេះ នេះជាអ្វីដែលអ្នកត្រូវតែធ្វើ។ អ្នកត្រូវតែចិត្តដាច់។ Ole មានចរិតរាងស្លូត ហើយខ្ញុំគិតមិនចេញទេថាគេដែលធ្វើឲ្យអ្នកផ្សេងមិនសប្បាយចិត្តដែរឬអត់។

លោក Glen Johnson
លោក Glen Johnson
លោក Glen Johnson

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T