រយៈពេល៣ខែ កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៧០០គីឡូក្រាម

//s9.kh1.co/c7/c7455b4bda96153bcaa930c129d61ee1ad326453.jpg
សង្គម

 ២២-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

កម្ពុជារំពឹងមានលទ្ធភាពទទួលបានរ៉ែមាសអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។ អាជីវកម្មរ៉ែមាសនេះនឹងផ្តល់ផលប្រយោជន៍ជា ចំណូលដុលជាមធ្យម ១៨៥ លានដុល្លារ ក្នុងមួយឆ្នាំ

ភ្នំពេញ៖ យោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា នៅក្នុងរយៈពេល​ ៣ខែកន្លងមកនេះ កម្ពុជាផលិតមាសបានជាង ៧០០គីឡូក្រាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាសស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី របស់ប្រទេសកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី បានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

https://s9.kh1.co/__image/w=650,h=433,q=100/ab/abd6015c9d7fe0c429adee2f6066aabf295885ae.jpg

កម្ពុជារំពឹងមានលទ្ធភាពទទួលបានរ៉ែមាសអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។ អាជីវកម្មរ៉ែមាសនេះនឹងផ្តល់ផលប្រយោជន៍ជា ចំណូលដុលជាមធ្យម ១៨៥ លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារក្នុងមួយឆ្នាំ។

https://s9.kh1.co/__image/w=650,h=434,q=100/51/51929dab36f9f5c06c8cf52caf02b7dfecd778ab.jpg

អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល បានឱ្យដឹងថា ចាប់ពីពេលចាប់ផ្ដើមការចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន Renaissance Minerals រហូតមកដល់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុននេះចម្រាញ់រ៉ែមាសបានចំនួនជាង ៧៤៧ គីឡូក្រាម។ ក្រុមហ៊ុននេះបានដាក់លិខិតស្នើសុំក្នុងការនាំចេញមាសចំនួន ១២ ជើងរួចហើយ ស្មើនឹង​ ៥៥៥.៧៤ គីឡូក្រាម គិតជាដុំមាស ៤៨ ដុំ ដើម្បីយកទៅបន្សុទ្ធជាមាសទឹក ៩៩.៩៩% នៅប្រទេសអូស្ត្រាលី។ គិតរហូតមកដល់ពេលនេះ កម្ពុជាទទួលបានចំណូលសួយសារជាង ៦៦ ម៉ឺនដុល្លារ ពីក្រុមហ៊ុនវិនិយោគ Renaissance Minerals លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី៕

https://s9.kh1.co/__image/w=650,h=428,q=100/df/df6c53f400dfdc69fb3975e86dcfa99f70fff415.jpeg
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T