ជាងកាត់សក់ឥណ្ឌា កុម៉្មង់រូបមុខអ្នកណា គឺបានមុខអ្នកនោះ (មានវីដេអូ)

//s9.kh1.co/d1/d11f8834e0dbaad5c5f40c63465383cc28206b0a.jpg
សង្គម

 ២២-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តម្លៃនៃការកាត់ច្នៃម៉ូត មានចាប់ពី២០ដុល្លារអាមេរិក រហូតដល់៣០ដុល្លារអាមេរិក

ឥណ្ឌា៖ ជាងកាត់សក់ពីររូបឈ្មោះថា Rajwinder អាយុ២៩ឆ្នាំ និង Gurwinder អាយុ៣១ឆ្នាំ មកពីរដ្ឋ Punjab គឺជាបងប្អូននឹងគ្នា ដែលបានក្លាយជាជាងកាត់សក់ល្បីល្បាញក្នុងតំបន់ ដោយសារតែជំនាញរបស់ពួកគេពិតជាអាស្ចារ្យ ក្នុងការបង្កើតម៉ូតសក់ប្លែកៗ តាមតម្រូវចិត្តរបស់អតិថិជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ពួកគេទាំងពីរនាក់បងប្អូន បានចាប់ផ្ដើមអាជីពជាជាងកាត់សក់តាំងពី៧ឆ្នាំមុនម៉្លេះ ដែលការកាត់សក់របស់ពួកគេមិនធម្មតាឡើយ ដែលអាចឈូស កោរឲ្យចេញជាមុខមាត់របស់តារាល្បីៗនៅផ្នែកខាងក្រោយក្បាល ឬចំហៀងក្បាល មិនថារូបតារាហ៊ូលីវូដ កីឡាករបាល់ទាត់ ឬទីកន្លែងផ្សេងៗឡើយ។

ចំពោះការរចនារូបភាពមានភាពស្មុគស្មាញជាខ្លាំង ដែលត្រូវចំណាយពេលរហូតដល់ទៅ៤ម៉ោងឯណោះ ហើយបើកាត់ធម្មតានិងមានរូបភាពបន្ដិចបន្ដួចវិញ ចំណាយពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ។

យ៉ាងណាមិញ តម្លៃនៃការកាត់ច្នៃម៉ូត មានចាប់ពី២០ដុល្លារអាមេរិក រហូតដល់៣០ដុល្លារអាមេរិក ដែលអតិថិជនមកតម្រង់ជួរគ្នារង់ចាំកាត់ រាល់ពេលមានពិធីបុណ្យម្ដងៗ។ ហើយពួកគេទាំងពីរ សង្ឃឹមថាថ្ងៃណាមួយនឹងអាចចូលរួមប្រកួតប្រជែងកាត់សក់នៅប្រទេសអាមេរិក និងម៉ិកស៊ិកផងដែរ៕

ប្រភព: 6do.news

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T