ត្រេកអរផង! កីឡាករជម្រើសជាតិកម្ពុជាទាំង ៦នាក់ ជាសះស្បើយពីកូវីដ១៩ហើយ

//s9.kh1.co/3c/3c227b8e56999ee8343ca4b2329be4a6197a9a06.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

ចូលរួមត្រេកអរផង! កីឡាករជម្រើសជាតិកម្ពុជាទាំង ៦ នាក់ជាសះស្បើយពី Covid-19 ហើយ

រាជធានីភ្នំពេញ៖ កីឡាករ​បាល់ទាត់​ជម្រើសជាតិកម្ពុជាទាំង ៦ រូបបាន​ឆ្លង​ជំងឺកូវីដ១៩​។ តែជា​ដំណឹង​ល្អ​ នៅថ្ងៃនេះ គឺ​ពួកគេ​ទាំងអស់ បាន​ជាសះស្បើយពីជំងឺកូវីដ១៩ ហើយ ​បន្ទាប់ពីបានសម្រាកព្យាបាល​មួយរយៈ​នៅ​ប្រទេស​បារ៉ែន បន្ទាប់ពី​ប្រកួត​ជើង​ទី​១ ទល់​ក្រុម​ហ្គាំ​រួច​មក។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ប្រាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១​នេះ ពិតជាដំណឹងល្អខ្លាំងណាស់ ដោយ ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ទាំង ៦ រូប​រួម​មានដូចជា សឿយ វិសាល, ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ និង អ៊ាន ពិសី បានធ្វើតេស្ដ PCR ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់​គ្នា​ហើយ​។ ក្នុងនោះ បើតាម​គំរោង ​កីឡាករ ៦ រូប​នោះ​នឹង​ត្រឡប់​មក​កាន់​មាតុភូមិ​វិញ នា​ថ្ងៃ​ទី ២៣ ខែ​តុលាស្អែកនេះ។

សូមបញ្ជាក់​ថា បើ​ទោះ​ជា​កីឡាករ​ទាំង ៦ រូប​នោះ​ជាសះស្បើយ​ពីកូវីដ១៩ ក៏​ពិត​មែន តែ​មិន​អាច​ចូល​រួម​ជាមួយ​ជម្រើស​ជាតិ​ប្រកួត​ទល់​នឹង​ហុងកុង​ស្អែក​នេះ​បាន​ឡើយ៕

កីឡាករជម្រើសជាតិកម្ពុជា
កីឡាករជម្រើសជាតិកម្ពុជា
កីឡាករជម្រើសជាតិកម្ពុជា
កីឡាករជម្រើសជាតិកម្ពុជា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T