ប្រទេសថៃ សាកល្បងដឹកជញ្ជូនថ្នាំពេទ្យដោយយន្ដហោះដ្រូន ទៅដល់ផ្ទះអ្នកជំងឺ

//s9.kh1.co/59/59ddbc58eb0f5e5f7692d97fd0c0b3e5990d11ee.jpg
សង្គម

 ២២-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មានសមត្ថភាពអាចហោះហើរក្នុងរយៈចម្ងាយប្រហែល៥០០ម៉ែត្រ។

ថៃ៖ កាលពីថ្ងៃពុធកន្លងទៅ ខាងក្រុមហ៊ុនប្រៃសណីយ៍ថៃ បានតេស្តសាកល្បងប្រើប្រាស់យន្ដហោះដ្រូនជាលើកដំបូងសម្រាប់ការដឹកជញ្ជូនកញ្ចប់ថ្នាំពេទ្យទៅដល់ផ្ទះអ្នកជំងឺណា ដែលទីតាំងមានការលំបាកក្នុងការដឹកជញ្ជូនដោយមធ្យោបាយធ្វើដំណើរធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ការតេស្តសាកល្បងនេះ ត្រូវបានធ្វើឡើងនៅមហាវិទ្យាល័យបច្ចេកទេសស៊ីងបូរី ដោយប្រើប្រាស់យន្ដហោះដ្រូន ដែលមានភ្ជាប់នូវកញ្ចប់ថ្នាំពេទ្យទៅដល់គោលដៅមួយ ដែលមានសមត្ថភាពអាចហោះហើរក្នុងរយៈចម្ងាយប្រហែល៥០០ម៉ែត្រ។ ចំពោះការជ្រើសរើសយកមហាវិទ្យាល័យស៊ីងបូរី គឺដោយសារតែវាស្ថិតក្នុងខេត្តមួយក្នុងចំណោមខេត្តដទៃទៀត ដែលតែងតែជួបប្រទះគ្រោះទឹកជំនន់ និងបង្កឲ្យរាំងស្ទះដល់ការដឹកជញ្ជូនផងដែរ។

យ៉ាងណាមិញ ខាងប្រៃសណីយ៍ បានជ្រើសរើសមន្ទីរពេទ្យចំនួន៤០០កន្លែងរួមមកហើយ ដើម្បីផ្ដល់ថ្នាំដល់អ្នកជំងឺជំងឺកូវីដនៅផ្ទះ ដែលស្ថិតក្នុងស្ថានភាពស្រាលនិងត្រូវសម្រាកព្យាបាលនៅផ្ទះ។ ហើយចំពោះកាលបរិច្ឆេទចាប់ផ្ដើមប្រើប្រាស់សេវាកម្មដឹកជញ្ជូននេះ នៅមិនទាន់កំណត់ឡើយ៕

ប្រភព: Bangkok Post

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T