ចេះរកឃើញ! រូបមួយសន្លឹក Huang Xiaoming អង្គុយអមដោយអ្នកមានរឿងអាស្រូវ ខាងនេះ

//s9.kh1.co/a7/a719b4c6e70423b48285315270c144ae6ef132ec.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិនដឹងត្រូវសើចឬយំទេ បន្ទាប់ពីបានឃើញរូបភាពមួយសន្លឹកកាលពីប៉ុន្មានឆ្នាំមុន របស់ តារាសម្ដែងប្រុស លោក Huang Xiaoming បានបង្ហាញខ្លួន អង្គុយចំកណ្ដាល អ្នកដែលកំពុងតែមានរឿងអាស្រូវផ្លូវភេទ ពេលបច្ចុប្បន្ននេះ

ចិន៖ កាលពីល្ងាចថ្ងៃទី ២១ ខែតុលាកន្លងទៅនេះ មានរឿងដ៏ភ្ញាក់ផ្អើលសាជាថ្មីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយចិន ក៏ដូចជាហ្វេនៗជាច្រើនទៀត ចំពោះព័ត៌មានរាយការណ៍ថា លោក Li Yundi ដែលជាតន្រ្តីករលេងព្យាណូដ៏មានសមត្ថភាព ត្រូវបានប៉ូលីសប៉េកាំងចាប់ខ្លួនពីបទជួញដូរផ្លូវភេទ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បន្ទាប់ពីមានហេតុការណ៍កើតឡើង ស្រាប់តែ តារាប្រុស លោក Huang Xiaoming ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ភ្លាមៗ ដោយសារតែ រូបថតកាលពីឆ្នាំ ២០១៦ របស់ខ្លួន កំពុងតែមានភាពជ្រួលច្របល់ នៅលើបណ្ដាញសង្គម បង្ហាញខ្លួននៅកណ្ដាល ជាមួយនឹងគ្នារវាងតួអង្គ ២ នាក់ ដែលកំពុងតែមានរឿងអាស្រូវផ្លូវភេទ គឺ លោក Kris Wu និង លោក Li Yundi ។ 

មិនត្រឹមតែប៉ុណ្ណោះ អ្នកលេងអ៊ិនធើណេតជាច្រើន ក៏បានបង្ហាញមតិយោបល់ថា នេះអាចជារូបភាពដែល លោក Huang Xiaoming គួរឲ្យអាណិតបំផុត ហើយក៏អាចជារូបភាពដែលលោកចង់កម្ទេចចោលផងដែរ ព្រោះនៅក្នុងនោះ បុគ្គលដែលអង្អុយក្បែរខ្លួនទាំងសងខាង គឺសុទ្ធសឹងតែអ្នកជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ ដោយម្នាក់នៅខាងឆ្វេងដៃ គឺលោក Kris Wu ដែលត្រូវបានចាប់ខ្លួនពីបទសង្ស័យថា បានចាប់រំលោភ ហើយនៅខាងស្តាំ គឺ លោក Li Yundi ដែលត្រូវបានចាប់ខ្លួនពីបទជួញដូរផ្លូវភេទ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Huang Xiaoming
Huang Xiaoming
Huang Xiaoming
Huang Xiaoming
Li Yundi
Li Yundi
Kris Wu
Kris Wu
រូបភាពដែល Huang Xiaoming បង្ហាញខ្លួនជាមួយនឹង Kris Wu និង Li Yundi
រូបភាពដែល Huang Xiaoming បង្ហាញខ្លួនជាមួយនឹង Kris Wu និង Li Yundi
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T