ចង់ស្រក់ទឹកភ្នែក ពេលឃើញកុមារគថ្លង់រំភើបដែល BTS ប្រើភាសារកាយវិការក្នុងបទចម្រៀង (មានវីដេអូ)

//s9.kh1.co/48/48f439fd9ca990a32f32b80b1ce6b25eb60ff7ab.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

កុមារគថ្លង់មានប្រតិកម្មយ៉ាងគួរឲ្យរំភើបចិត្ត ចំពោះ BTS ដែលពួកគេបានប្រើភាសាកាយវិការ នៅក្នុងបទចម្រៀងរបស់ពួកគេ

កូរ៉េខាងត្បូង ៖ កាលពីមុននៅពេលក្រុម BTS ចេញបទ «Permission to Dance» ដំបូងនៅដើមឆ្នាំនេះ ក៏ត្រូវបានគេកោតសរសើរយ៉ាងច្រើន ចំពោះភាពសម្បូរបែប និងការផ្ញើសារនៃក្តីសង្ឃឹមរបស់បទចម្រៀងមួយនេះទៅមនុស្សជាច្រើន ទោះយ៉ាងណាក៏ដោយរឿងមួយដែលលេចធ្លោជាងគេនោះគឺ ការបញ្ចូលភាសាកាយវិការរបស់សមាជិក BTS ទៅក្នុងក្បាច់រាំរបស់ពួកគេដូចជា «សប្បាយ» «រាំ» និង «សន្តិភាព» ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភាសារកាយវិការនៅក្នុងបទ «Permission to Dance»
ភាសារកាយវិការនៅក្នុងបទ «Permission to Dance»

ថ្មីៗនេះ Channel YouTube មួយដែលមានឈ្មោះថា Deaf BTS បានចែករំលែកវីដេអូ Reaction ទៅនឹងវីដេអូចម្រៀង «Permission to Dance» នេះ ដែលមានកុមារគរថ្លង់ ៤ ទៅ ៥ នាក់អង្គុយមើលបទចម្រៀងមួយនេះ ក្នុងនោះនៅពេលដែលវីដេអូតន្ត្រីចាប់ផ្តើម កុមារៗទាំងនោះបានចែករំលែកគំនិតរបស់ពួកគេ ទៅលើវីដេអូរួមទាំងថាពួកគេចូលចិត្តប៉េងប៉ោងពណ៌ស្វាយ និងសំលៀកបំពាក់ដែលសមាជិកបានពាក់។

កុមារៗគរថ្លង់ 
កុមារៗគរថ្លង់ 
កុមារៗគរថ្លង់ 
កុមារៗគរថ្លង់ 

ទោះយ៉ាងណាពេលវេលាដែលលេចធ្លោបំផុត ចំពោះអ្នកដែលមើលវីដេអូ គឺប្រតិកម្មរបស់កុមារចំពោះសមាជិក ដែលបានរាំភាសារកាយវិការ ធ្វើឲ្យក្មេងស្រីម្នាក់ហាក់ដូចជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងបានឃើញ J-Hope ធ្វើភាសាកាយវិការនេះ ហើយប្រតិកម្មរបស់នាងពិតជាគួរឱ្យស្រឡាញ់បំផុត និងសូម្បីតែវីដេអូនេះបានបញ្ចប់ហើយក៏ដោយ ក៏ក្មេងៗមិនអាចលាក់អារម្មណ៍រំភើបបាន ពេលឃើញ BTS ប្រើភាសាកាយវិការដូចពួកគេដែរ។

មតិរបស់អ្នកគាំទ្រ
មតិរបស់អ្នកគាំទ្រ

ក្រោយមក​ នៅពេលដែលវីដេអូនេះត្រូវបានចេញផ្សាយទាំង ARMYs និងអ្នកទស្សនា មិនអាចលាក់បាំងក្តីស្រលាញ់ និងភាពរំភើបចិត្តរបស់ពួកគេ ចំពោះកុមារៗទាំងនេះបានទេ ហើយទាំងអស់នេះបានបង្ហាញថាក្រុម BTS ពិតជាក្រុមតារាចម្រៀងដែលផ្តោតលើការធានាថា មនុស្សគ្រប់គ្នាត្រូវបានរាប់បញ្ចូលទៅក្នុងតន្ត្រីរបស់ពួកគេ ទោះជាពិការក៏ដោយ៕​

ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

កុមារៗគរថ្លង់ 

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T