ប្រសិនបើប្រិយមិត្ត មានឱកាសធ្វើដំណើរទេសចរណ៍ ទៅកាន់ប្រទេសអង់គ្លេស សូមកុំភ្លេចស្នាក់នៅ សណ្ឋាគារដ៏ប្រណិត ដែលអណ្តែតលើ ផ្ទៃទន្លេដ៏ធំល្វឹងល្វើយ កុំបីខាន។

សណ្ឋាគារអណ្តែតទឹកនេះមានឈ្មោះថា Spitbankfort ដែលមានចម្ងាយ តែជាង២គីឡូម៉ែតប៉ុណ្ណោះ ពីកំពង់ផែ Portsmouth នាទីក្រុង Hampshire ប្រទេសអង់គ្លេស។ អ្នកទេសចរ ត្រូវចំណាយពេលយ៉ាងតិច ៥នាទីប៉ុណ្ណោះ ក្នុងការធ្វើដំណើរ ដោយត្រូវជិះកាណូត ពីត្រើយម្ខាង ដើម្បីទៅដល់សណ្ឋាគារនោះ។

ក្នុងនោះ សណ្ឋាគារដ៏ប្រណិតនេះ មានកន្លែងសម្រាកលំហែកាយ ដ៏ធំល្វឹងល្វើយ បន្ទប់គេងបំពាក់គ្រឿងសង្ហារឹមទំនើប និង ភោជនីយដ្ឋាន ជាដើម ដែលស័ក្តសមបំផុតទៅនឹងតម្លៃ ៥៦៥ ដុល្លារអាមេរិក ចំពោះបន្ទប់ស្នាក់នៅម្នាក់ឯង និង ៧,៦៩០ដុល្លារអាមេរិក សម្រាប់បន្ទប់គេងដែលអាចសម្រាករហូត ដល់មនុស្ស ១៦នាក់។

តើសណ្ឋាគារមួយនេះ ឡូយយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖



តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះសណ្ឋាគារ អណ្តែតលើទឹកនេះ?

ដោយ រិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]