ទីបំផុតយានអវកាសរបស់ណាសា ត្រូវបានដាក់ភ្ជាប់នៅលើរ៉ុក្កែត ដើម្បីរង់ចាំបេសកកម្មទៅឋានព្រះចន្ទ នាពេលខាងមុខ

//s9.kh1.co/12/12b0bd35b82e2dbd2a11c795756517f063f5dc8d.jpg
បច្ចេកវិទ្យា

 ២២-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

សម្រាប់ការហោះហើរនាពេលខាងមុខនេះ យានអវកាស Orion នឹងហោះហើរជុំវិញព្រះចន្ទ ដោយគ្មានអវកាសយានិកទៅជាមួយទេ។

អាមេរិក៖ យានអវកាសជំនាន់ថ្មីរបស់ណាសាត្រូវបានលើក ទៅដាក់ភ្ជាប់នៅលើរ៉ុក្កែត ដែលនឹងត្រូវបាញ់បង្ហោះវាទៅកាន់ឋានព្រះចន្ទនៅឆ្នាំនេះ ឬនៅដើមឆ្នាំ២០២២។ កាលពីថ្ងៃពុធ យានអវកាស Orion ត្រូវបានគេភ្ជាប់ទៅនឹងរ៉ុក្កែតប្រព័ន្ធបាញ់បង្ហោះអវកាស (SLS) នៅមជ្ឈមណ្ឌលអវកាស Kennedy Space Center ក្នុងរដ្ឋផ្លរីដា។ សម្រាប់ការហោះហើរនាពេលខាងមុខនេះ យានអវកាស Orion នឹងហោះហើរជុំវិញព្រះចន្ទ ដោយគ្មានអវកាសយានិកទៅជាមួយទេ។ ប៉ុន្តែចុងក្រោយបង្អស់ វានឹងដឹកមនុស្សដែលជាផ្នែកមួយនៃផែនការរបស់អាមេរិក ដើម្បីបញ្ជូនមនុស្សត្រលប់ទៅផ្ទៃឋានព្រះចន្ទវិញ នៅទសវត្សរ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីនេះត្រូវបានគេហៅថា Artemis បន្ទាប់ពីបេសកកម្មអាប៉ូឡូ ដែលបានជួយមនុស្សឲ្យមានវត្តមានរយៈពេលវែង នៅលើអង្គរណបធម្មជាតិតែមួយគត់របស់ផែនដីយើងនេះ។ នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ វិស្វករក៏នឹងធ្វើតេស្ដលើយានដែលបានផ្គុំ រួមជាមួយការហាត់សមដែលរ៉ុក្កែតប្រព័ន្ធបាញ់បង្ហោះអវកាស SLS បានផ្ទុកទៅដោយប្រេងឥន្ធនៈ ខណៈពេលការរាប់ថយក្រោយនៃការបាញ់បង្ហោះនឹងត្រូវធ្វើត្រឹមជាគំរូប៉ុណ្ណោះ។

ប្រព័ន្ធបាញ់បង្ហោះអវកាស SLS នឹងត្រូវបាញ់បញ្ជូនយាន Orion ជាផ្នែកមួយនៃបេសកកម្ម Artemis-1 ដោយមិនមានមនុស្សទៅជាមួយទេ។ ការហោះហើររយៈពេល៣សប្ដាហ៍នេះ នឹងសាកល្បងប្រព័ន្ធបាញ់បង្ហោះអវកាស SLS និងយាន Orion មុនពេលអវកាសយានិកត្រូវបានអនុញ្ញាតឲ្យជិះ សម្រាប់បេសកកម្ម Artemis-2 ដែលនឹងធ្វើដំណើរជុំវិញព្រះចន្ទ នៅចុងឆ្នាំ២០២៣។

បេសកកម្ម Artemis-3 នឹងបញ្ជូនមនុស្សទៅជាន់ដីឋានព្រះចន្ទជាលើកដំបូង ចាប់តាំងពីបេសកកម្មអាប៉ូឡូ១៧ ក្នុងឆ្នាំ១៩៧២មក។ អង្គការណាសាបានជ្រើសរើសនាវាអវកាស Starship របស់លោក Elon Musk ធ្វើជាយាន ដែលនឹងដឹកមនុស្សពីគន្លងគោចរ ចុះទៅកាន់ផ្ទៃព្រះចន្ទ។ យាន Orion នឹងចូលចតជាមួយនាវាអវកាស Starship ក្នុងគន្លងគោចរព្រះចន្ទ។ បន្ទាប់មក ក្រុមអវកាសយានិកនឹងឆ្លងចូលពីយាន Orion ទៅកាន់នាវាអវកាស Starship ដើម្បីចាប់ផ្ដើមត្រៀមខ្លួន សម្រាប់ការធ្វើដំណើរចុះទៅកាន់ផ្ទៃឋានព្រះចន្ទ។ បេសកកម្មដឹកមនុស្សចុះចតនៅលើឋានព្រះចន្ទត្រូវបានកំណត់ សម្រាប់ឆ្នាំ២០២៤ បើទោះជាក្រុមអ្នកសង្កេតការណ៍គិតថា កាលបរិច្ឆេទនោះអាចនឹងត្រូវរំកិល៕

យានអវកាស Orion ដែលដាក់ភ្ជាប់នៅពីខាងលើរ៉ុក្កែតប្រព័ន្ធបាញ់បង្ហោះ SLS
យានអវកាស Orion ដែលដាក់ភ្ជាប់នៅពីខាងលើរ៉ុក្កែតប្រព័ន្ធបាញ់បង្ហោះ SLS
យានអវកាស Orion ដែលដាក់ភ្ជាប់នៅពីខាងលើរ៉ុក្កែតប្រព័ន្ធបាញ់បង្ហោះ SLS
យានអវកាស Orion ដែលដាក់ភ្ជាប់នៅពីខាងលើរ៉ុក្កែតប្រព័ន្ធបាញ់បង្ហោះ SLS

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T