មហាជន នាំគ្នាទើស ក្រោយឃើញ ចនច័ន្ទ លក្ខណា ទៅ​Suprise ករុណា ពេជ្រ ចំថ្ងៃលោក កំពុងកាន់ទុក្ខ

//s9.kh1.co/56/5678d43565c67ccf27add718cb99bc94bac1d803.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

មហាជនផ្ទុះការរិះគន់ តើសមទេ? តារាចម្រៀង ករុណា ពេជ្រ កំពុងតែកាន់ទុក្ខ តារាមួយចំនួន បែរ នាំគ្នាSupriseថ្ងៃកំណើតឲ្យទៅវិញ

រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ តារាខ្មែរជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខទៅ តារាចម្រៀង ករុណា ពេជ្រ បន្ទាប់ពី ទទួលដំណឹងក្រៀមក្រំ មរណភាពលោកប៉ារបស់រូបលោក ដែលធ្វើឲ្យ មហាជនជាច្រើន សម្តែងការសោកស្តាយជាពន់ពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ រឿងនេះពិតជា គាប់ជួនខ្លាំងណាស់ លុះមកដល់ថ្ងៃគម្រប់មរណភាព ៧ថ្ងៃរបស់លោកប៉ា តារាចម្រៀងរូបនេះ ស្រាប់តែ ជាន់ចំថ្ងៃខួបកំណើតរូបលោកតែម្តង ដែលនេះធ្វើឲ្យ តារាប្រុសរូបនេះ បង្ហាញអារម្មណ៍សោកសៅជាខ្លាំង មិននឹកស្មានថា ឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗ ហើយមកចំថ្ងៃកាន់ទុក្ខលោកប៉ាថែមទៀត។

យ៉ាងណាមិញ ដោយសារតែ ត្រូវថ្ងៃខួបកំណើតបែបនេះហើយ ទើបធ្វើឲ្យ មិត្តភក្តិរួមសិល្បៈ បានSupriseថ្ងៃកំណើតរបស់រូបលោក ដល់គេហដ្ឋានតែម្តង ដោយគេឃើញ មានវត្តមានមនុស្សម្នាយ៉ាងច្រើន សម្តែងការរីករាយក្នុងឱកាសនោះ។

ផ្ទុយទៅវិញ ក្រោយបង្ហោះរូបភាពសើចសប្បាយក្អាកក្អាយ តែសាមីខ្លួន បែរជា មានទឹកមុខស្មើនោះ ស្រាប់តែមហាជន ផ្ទុះការរិះគន់ ដល់តារាខ្មែរព្រមទាំងភ្ញៀវទាំងនោះ ឥតសំចៃ មិនចេះមើលកាលៈទេសៈ ពេលវេលានេះ លោក ករុណា ពេជ្រ កំពុងតែកាន់ទុក្ខលោកប៉ា ថ្មីៗ មិនគួរណានាំគ្នា មកសើចសប្បាយ រីករាយក្នុងផ្ទះសាមីខ្លួនទាល់តែសោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ករុណា ពេជ្រ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T