វត្តមួយនៅឥណ្ឌា ចិញ្ចឹមក្រពើជាង៧០ឆ្នាំដោយឲ្យស៊ីតែម្ហូបបួស

//s9.kh1.co/a2/a2044e80176ecc34c30aa61203bff017c3deb2b1.jpg
សង្គម

 ២២-តុលា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

វាតែងតែសំងំនៅក្នុងស្រះទឹក និងរង់ចាំអាចារ្យយកអាហាបួសប្រចាំថ្ងៃឲ្យវាស៊ី ដោយមួយថ្ងៃពីរដងព្រឹកនិងថ្ងៃ

ឥណ្ឌា៖ វត្តហិណ្ឌូ Sri Ananthapura នៅស្រុក Kasaragod ភាគខាងជើងនៃរដ្ឋ Kerala បានក្លាយជាជម្រករបស់ក្រពើបួសញីមួយក្បាល ដែលមានឈ្មោះថា Babiya និងរស់នៅទីនោះអស់រយៈពេលជាង៧០ឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពជាច្រើនសន្លឹកនៃសត្វក្រពើបួសដ៏ធំ បានចុះផ្សាយដោយកាសែតព័ត៌មានអន្តរជាតិជាច្រើនកាលពីឆ្នាំមុន ដែលជួយបង្កើនប្រជាប្រិយភាពដល់វត្តផងដែរ។ ហើយក្រពើនេះ វាតែងតែសំងំនៅក្នុងស្រះទឹក និងរង់ចាំអាចារ្យយកអាហាបួសប្រចាំថ្ងៃឲ្យវាស៊ី ដោយមួយថ្ងៃពីរដងព្រឹកនិងថ្ងៃ ដែលភាគច្រើនជាបាយស១គីឡូក្រាម ដែលដាំឆ្អិនរួចប៉ុណ្ណោះ។

តួយ៉ាង តាមសម្ដីរបស់អាចារ្យម្នាក់ក្នុងវត្តបានឲ្យដឹងថា វាមិនដែលប៉ុនប៉ង ឬធ្វើការវាយប្រហារទៅលើនរណាម្នាក់ឡើយ សូម្បីតែសាច់បន្តិចបន្ដួចក៏គេមិនដែលដាក់ឲ្យស៊ីដែរ។ កាលពីឆ្នាំមុន វាបានវារឡើងមកលើគោក និងចូលវត្ត តែលោកអាចារ្យឈ្មោះ Chandraprakash Nambisan បានសុំឲ្យវារត្រលប់ទៅស្រះវិញ ហើយវាក៏បានធ្វើតាមសម្ដីផងដែរ។

យ៉ាងណាមិញ មកទល់សព្វថ្ងៃនេះ វត្តខាងលើនៅតែមានភាពល្បីល្បាញដដែល ដែលមានអ្នកទេសចរជាច្រើនក្នុងស្រុកបានទៅលេងកម្សាន្ត ដោយសារតែចង់ឃើញក្រពើបួសផ្ទាល់ភ្នែក៕

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T