អស់ពី Pedri និង Fati គឺ Barca គ្រោងនឹងចរចាបន្តកុងត្រាថ្មីដល់កីឡាករពីររូបនេះម្ដង

//s9.kh1.co/6c/6cfd7f366d96dc2684a32766ce5409eec1b0ba93.jpg
កីទ្បា

 ២២-តុលា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

Barca នឹងបន្តកុងត្រាដល់កីឡាករពីររូប

អេស្ប៉ាញ៖ យោងតាមការរាយការណ៍ពី Mundo Deporivo គឺ បន្ទាប់ពីបន្តកុងត្រាថ្មីជាមួយ ខ្សែបម្រើ Pedri Gonzalez និង Ansu Fati រួចរាល់ជាស្ថាពរមក Barcelona គ្រោងនឹងបើកការចរចាបន្តកុងត្រាថ្មីដល់ខ្សែបម្រើវ័យក្មេង Pablo Gavi និង ខ្សែការពារ Ronald Araujo

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Pablo Gavi
ខ្សែបម្រើ Pablo Gavi
ខ្សែការពារ Ronald Araujo
ខ្សែការពារ Ronald Araujo

កីឡាករទាំងពីររូបនេះសុទ្ធតែបណ្ដុះចេញពីឈុតយុវជនរបស់ Barcelona ទាំងអស់ដោយ Gavi មានវ័យត្រឹមតែ១៧ឆ្នាំតែបានបង្ហាញទម្រង់លេងដ៏លេចធ្លោរហូតត្រូវកោះហៅចូលជម្រើសជាតិអេស្ប៉ាញទៀតផង ឯ Araujo វិញគឺបង្ហាញខ្លួនបាន៣៧ប្រកួតហើយឲ្យក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះ។

ខ្សែបម្រើ Pablo Gavi
ខ្សែបម្រើ Pablo Gavi
ខ្សែការពារ Ronald Araujo
ខ្សែការពារ Ronald Araujo

ទាំងកុងត្រារបស់ Gavi និង Araujo សុទ្ធតែអស់សុពុលនៅឆ្នាំ២០២៣ ទើបក្លិបចង់ចងជើងពួកគេទុកក្នុងរយៈពេលវែង។

ខ្សែបម្រើ Pablo Gavi
ខ្សែបម្រើ Pablo Gavi
ខ្សែការពារ Ronald Araujo
ខ្សែការពារ Ronald Araujo

បន្ទាប់មក Barcelona នឹងបន្តការចរចាកុងត្រាជាមួយ ខ្សែបម្រើ Sergio Roberto ដែលអស់កុងត្រានៅរដូវក្ដៅក្រោយ ខណៈដែល ការចរចាបន្តកុងត្រាដល់ Ousmane Dembele នឹងតាមមកជាក្រោយ៕

ខ្សែបម្រើ Sergio Roberto
ខ្សែបម្រើ Sergio Roberto
ខ្សែប្រយុទ្ធ Ousmane Dembele
ខ្សែប្រយុទ្ធ Ousmane Dembele

ប្រភពfootball-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T