ស្ដ្រីជាជាងកាត់សក់ម្នាក់ បានបងស្រាយពីហេតុការណ៍ ដ៏គួរឲ្យរន្ធត់របស់គាត់ ខណៈពេលដែលរថភ្លើងបិះតែយកជីវិតគាត់ បន្ទាប់ពីគាត់ចុះទៅក្នុងផ្លូវរថភ្លើង រើសកាបូបលុយ ដែលមានតម្លៃ ៣០ដុល្លារ។

Kirsty Owen មានអាយុ ២២ឆ្នាំ ស្ទើរតែអស់ជីវិតដោយសារតែរថភ្លើងដ៏លឿនបើកបុក តែសំណាងល្អដែលមានអ្នកដំណើរម្នាក់ ជួយទាញគាត់ចេញពីកន្លែងកើតហេតុទាន់។ Kirsty បានស្រែកយ៉ាងខ្លាំ ខណៈពេលដែលរថភ្លើងបានបើកមកដល់ ហើយធ្វើឲ្យនាងរងរបួសត្រង់ កំប៉េះគូទ សំណាងល្អដែលមិនមានគ្រោះថ្នាក់ដល់ជីវិត។

ហេតុការណ៍ខាងលើ គឺស្ថិតនៅក្នុងស្ថានីយរថភ្លើង Llanfairpwil ទីក្រុង Bangor ប្រទេសអង់គ្លេស។ លោក វេជ្ជបណ្ឌិតម្នាក់ ដែលពិនិត្យព្យាបាលឲ្យកញ្ញា Kirsty មានប្រសាសន៍ថា គាត់មិនដែលធ្លាប់បានជួបប្រទះ អ្នកជំងឺណាដែលរងរបួសដ៏ធ្ងន់ធ្ងរ បែបនេះហើយនៅមានជីវិតរស់នោះទេ។ Kirsty ត្រូវការឈាម ៣លីត្រ ដើម្បីសង្គ្រោះជិវិត នៅពេលដែលបញ្ជូននាងមកដល់មន្ទីរពេទ្រ និងមានគ្រូពេទ្យចំនួន១០នាក់ ក្នុងការជួយវះកាត់ ដេរស្នាមរបួសឲ្យនាង ហើយបានប្រាប់នាងថា នាងនឹងមិនអាចដើរបានជារឿងរហូត។

ក៏ប៉ុន្តែ ៥សប្ដាហ៍កន្លងផុត Kirsty បានចាប់ផ្ដើមដើរបាន ដោយមានឧបករណ៍ជួយទប់លំនឹងជួយដល់នាង ហើយនាងបានសុំជួប អ្នកដំណើរដែលបានជួយសង្គ្រោះជីវិតនាង ចេញពីរថភ្លើងដ៏គួរឲ្យខ្លាចនោះ ដើម្បីថ្លែងអំណរគុណដល់គេ។ សូម្បីតែរូបនាងផ្ទាល់ ក៏មិនជឿថា នៅអាចមានជីវិតដែរ នេះគឺជាអភូតហេតុមួយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរឿងមួយនេះ? កាបូបលុយដែលមានតម្លៃ ៣០ដុល្លារ ប្រហែលជាមានតម្លៃសំរាប់នាងហើយ បានជានាងហានប្រថុយ ជីវិតដើម្បីយកវាត្រលប់មកវិញ។









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]