បើដឹង ទើបដឹងថា Galaxy Z Fold3 5G និង Galaxy Z Flip3 5G ឡូយ និងអស្ចារ្យសាហាវមិនធម្មតាប៉ុណ្ណា! មិនជឿហ្អី…! មើលសិនទៅ!

//s9.kh1.co/bf/bf5e1249079b0c56211b6e3b0972da302338f829.jpg
បច្ចេកវិទ្យា

 ២២-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ទទួលស្គាល់ទាំងអស់គ្នាក្នុងឆ្នាំ 2021 នេះ ស្មាតហ្វូនអេក្រង់បត់បានដែលលេចធ្លោជាងគេ អស្ចារ្យជាងគេ ទំនើបទាន់សម័យជាងគេ

ភ្នំពេញ៖ ទទួលស្គាល់ទាំងអស់គ្នាក្នុងឆ្នាំ 2021 នេះ ស្មាតហ្វូនអេក្រង់បត់បានដែលលេចធ្លោជាងគេ អស្ចារ្យជាងគេ ទំនើបទាន់សម័យជាងគេ និងបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយគេ គឺមានតែ Galaxy Z Fold3 5G និង Galaxy Z Flip3 5G របស់ក្រុមហ៊ុន សាមសុង តែប៉ុណ្ណោះ។ ហ៊ាននិយាយ…ហ៊ានបង្ហាញ…!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/a3/a3c580a6fb8d068629b7d16034fc955a90afdf27.jpeg

បើមិនជឿអាចគិត និងរកមើលខ្លួនឯងបានថា តើមានស្មាតហ្វូនអេក្រង់បត់បានណាដែលមានបំពាក់បច្ចេកវិទ្យាការពារជម្រាបទឹក IPX68 មុនគេ មានស្មាតហ្វូនអេក្រង់បត់បានណាដែលមានកាមេរ៉ាបង្កប់ក្រោមអេក្រង់មុនគេ មានស្មាតហ្វូនអេក្រង់បត់បានណាដែលបំពាក់កញ្ចក់ទាំងមុខ និងក្រោយប្រភេទ Gorilla Glass Victus ដែលអាចការពារឆ្កូត សឹក បានរហូដល់ 4 ដង (4X scratch resistance) មុនគេ មានស្មាតហ្វូនអេក្រង់បត់បានណាដែលអាចប្រើជាមួយប៊ិកបាន (S-Pen Fold Edition Support) មុនគេ និងកំពូលអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក Dynamic AMOLED 2X Display…នោះ…គឺអត់មានទេ មានតែ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ប៉ុណ្ណោះ។

https://s9.kh1.co/__image/w=650,h=431,q=100/eb/ebe2b14623eaff1cb196f49d13f63655fa306f04.jpeg

ហេតុនេះហើយបានជា Galaxy Z Fold3 5G និង Galaxy Z Flip3 5G ជាជម្រើសស្មាតហ្វូនអេក្រង់បត់បានដ៏ស័ក្តិសមឥតខ្ចោះសម្រាប់លោកអ្នកដែលចង់បានភាពលេចធ្លោ និងបង្ហាញនូវភាពអស្ចារ្យដ៏រស់រវើករបស់ខ្លួន។ ម្យ៉ាងទៀតឥឡូវនេះវាជារដូវធ្លាក់ភ្លៀងផង ហើយពេលខ្លះលោកអ្នកក៏ជៀសសើមមិនផុតដែរ ប៉ុន្តែ Galaxy Z Fold3 5G និង Galaxy Z Flip3 5G នៅតែអាចឱ្យលោកអ្នកបង្ហាញនូវភាពទាក់ទាញ ទាន់សម័យ និងបំពេញការងារសំខាន់ប្រចាំថ្ងៃបន្ទាន់ៗក្នុងពេលតែមួយ (អាវក្រោះការពារជម្រាបទឹក IPX68 & Multi-tasking split screen) ក៏ដូចជាឱ្យលោកអ្នកអាចរក្សាទំនាក់ទំនងបានកាន់តែងាយស្រួលផងដែរ។ 

https://s9.kh1.co/__image/w=650,h=554,q=100/8d/8d22645271a7da0bb12dcab9279a092b8859c60a.jpeg

គួររំឮកផងដែរថា ក្រៅពីចំណុចអស្ចារ្យខាងលើនេះ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ក៏មិនភ្លេចនូវលក្ខណៈពិសេស និងកំពុងដើរតួនាទីសំខាន់សម្រាប់អ្នកប្រើប្រាស់ទាំងអស់ផងដែរ នោះគឺសមត្ថភាពកាមេរ៉ាដ៏អស្ចារ្យ។ Galaxy Z Fold3 5G គឺត្រូវបានបំពាក់នូវកាមេរ៉ាក្រោយ 3 គ្រាប់ ដែលបានបំពាក់មុខងារទប់លំនឹង និងធ្វើការបានយ៉ាងល្អក្នុងការផ្តិតយករូបភាព ឬវីដេអូបានយ៉ាងច្បាស់ ស្រស់ស្អាតគ្រប់ប្លង់ គ្រប់ស្ថានភាពពន្លឺ ជាមួយនឹងទំហំ 12MP Ultra-Wide (F2.2), 12MP OIS Wide-angle (F1.8), 12MP Telephoto OIS (F2.4), 2X Optical Zoom, 10x digital Zoom។

https://s9.kh1.co/__image/w=650,h=650,q=100/51/51d0457e3a529c52d43f13adb48396efb96765d1.jpeg

អ្វីដែលពិសេសបំផុត និងលេចធ្លោជាងគេក្នុងប្រវត្តិសាស្ត្រកាមេរ៉ាគឺ កាមេរ៉ាបង្កប់ក្រោមអេក្រង់ដំបូងគេតែម្តង (Under Display Camera) ទំហំ 4MP (F1.8) ខណៈដែលកាមេរ៉ាខាងមុខពេលមិនទាន់បើក (Cover Camera) ឬ Selfie Camera មានទំហំ 10MP ផងដែរ។ បើនិយាយពីអង្គចងចាំ និងអង្គផ្ទុកវិញគឺ Galaxy Z Fold3 5G ពិតជាមិនធ្វើឱ្យលោកអ្នកខកចិត្តឡើយ ហើយលោកអ្នកក៏មិនបាច់បារម្ភពីទូរស័ព្ទអស់កន្លែងផ្ទុករូបថត វីដេអូ កម្មវិធី ឬឯកសារឡើយ ឬម៉ាស៊ីនធ្លាក់ល្បឿន ព្រោះ Galaxy Z Fold3 5G មកជាមួយនឹង RAM 12GB ខណៈ ROM មានទំហំចាប់ពី 256GB ដល់ 512GB…! វ៉ាវ…ពិតជាឡូយមែនទែន។

ចុះ Galaxy Z Flip3 5G វិញ? មានអ្វីពិសេស និងអស្ចារ្យខ្លះទៅ! ប្រាកដជាមាន! បើមិនមាន មិនបាច់ហៅកំពូលស្មាតហ្វូនអេក្រង់បត់បានដ៏អស្ចារ្យនោះទេ! ក្រៅពីមានរាង Sexy ស្អាត ទាក់ទាញ ទាន់សម័យ និងមាន Cover Screen ធំ ភ្លឺច្បាស់អាចឱ្យលោកអ្នកមើល Notification ផ្សេងៗបាននោះ Galaxy Z Flip3 5G  ក៏បំពាក់មកជាមួយកាមេរ៉ាមុខទំហំ 10MP (F2.4) Single Recording ជាមួយមុខងារ Director’s View ងាយស្រួល និងស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តធ្វើ Video Vlog បានថែមទៀតផង បន្ថែមពីលើនេះសម្រាប់កាមេរ៉ាក្រោយវិញមានទំហំ 12MP Ultra-Wide (F2.2), 12MP Wide Dual Pixel OIS (F1.8) បំពាក់នូវមុខងារទប់លំនឹង និងកញ្ចក់ភ្លឺរលោងស្អាតដ៏រឹងមាំ Super Clear Glass (Gorilla DX) ជាមួយនឹងអង្គចងចាំ 8GB ជាមួយអង្គផ្ទុក 128 GB និង 256 GB ផងដែរ។

https://s9.kh1.co/__image/w=650,h=366,q=100/fc/fce9199437465ad9b9f5854ad7ed869f7236f8f1.jpeg
https://s9.kh1.co/__image/w=650,h=650,q=100/57/573baa55521151352cff5741909fbf483a8106dc.jpeg

យ៉ាងម៉េចដែរប៉ុណ្ណឹង! នៅមានចំណុចពិសេសលើសហ្នឹងទៀត ដែលក្រុមហ៊ុន សាមសុង មិនទាន់ធ្វើការបង្ហាញជូនអស់នៅឡើយ! តែក្រុមហ៊ុនជឿជាក់ថា លោកអ្នកប្រាកដជាដឹងច្បាស់ថា Galaxy Z Fold3 5G និង Galaxy Z Flip3 5G ដែលបំពាក់មកជាមួយនឹងចំណុចពិសេស ក៏ដូចជាបច្ចេកវិទ្យាខាងលើ និងតាមការបង្ហាញជូនកាលពីពេលមុនថ្មីៗនេះ គឺពិតជាស័ក្តិសមជាកំពូលស្មាតហ្វូនអេក្រង់បត់បានដ៏អស្ចារ្យបំផុតក្នុងឆ្នាំ 2021 នេះប្រាកដមែន!

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង ជាទីទុកចិត្តបំផុត!!

https://s9.kh1.co/__image/w=650,h=650,q=100/44/4414e84bfef02d1c69224851ca391c8328b3b559.jpeg

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖​ 1800-203232៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T