ពេជ្រ អាវីហ្សា កំពុងប្រើជីវិត ហាយសូ ឡូយឆាយខ្លាំង

//s9.kh1.co/36/36b91b49b4a7a1ed862363a300c009fedcd9ddb0.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

បាត់មុខយូរឆ្នាំ ការពិតទៅ ពេលនេះ តារាសម្តែងកំពូលស៊ិចស៊ី ពេជ្រ អាវីហ្សា កំពុងសំងំប្រើជីវិតស្រស់ស្អាត ហាយសូឡូយឆាយខ្លាំង

រាជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់ថា មហាជនភាគច្រើន ប្រាកដជា​ នៅចាំ តារាសម្តែងស្រី ពេជ្រ អាវីហ្សា ដែលធ្លាប់ប្រើឈ្មោះជា តារាស្រីកំពូលស៊ិចស៊ីម្នាក់ ក្នុងវិស័យសិល្បៈខ្មែរ តែក្រោយមក បែរជា បាត់មុខមាត់ ស្ងប់ស្ងាត់មិនសូវ បញ្ចេញវត្តមាន ក្នុងសិល្បៈដូចពេលមុន តែហ្វេនៗ មិនតិចនាក់ទេ នៅតែរក្សា ការតាមដានលើ ជិវិតរស់នៅរបស់រូបនាង ដូចមុនដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្រោយផ្លាស់ប្តូរ រស់នៅបែបស្ងៀមស្ងាត់វិញនោះ តារាស្រីរូបនេះ ប្រែប្រួល១៨០ដឺក្រេ មិនថា ទាំំងសម្រស់ ទាំំងការតុបតែង និងការរស់នៅឡើយ។ ដោយក្នុងនោះ អ្នកគាំទ្រសម្គាល់ឃើញ តារាស្រីរូបនេះ លែងតុបតែងស្លៀកពាក់ស៊ិចស៊ីខ្លាំងដូចមុន ជាពិសេសទៅទៀតនោះ ជីវិតសព្វថ្ងៃនេះ រូបនាង ហាក់ឡូយឆាយ ហាយសូមិនធម្មតាប៉ុន្មានឡើយ រីឯសម្រស់វិញ ប្រែប្រួលទៅជាស្រស់ស្អាតខ្លាំង មើលសឹងតែមិនស្គាល់ ជាមួយនឹង រាងតូចច្រលឹង ស្បែកសភ្លឺរលោង ផ្ទៃមុខខ្ញង់មួយចប់ទៀត។

ទន្ទឹមនឹងនេះ គេឃើញ ជីវភាពតារាស្រីរូបនេះ ហាក់ហ៊ឺហាជាខ្លាំង មាន ទាំំងរថយន្តស៊េរីខ្ពស់តម្លៃកប់ Luxus570 ផ្ទះវីឡាធំស្កឹមស្កៃ គ្រឿងពេជ្រជ្រែកខ្លួន ដើរលេងសប្បាយស្ទើរតែជាប្រចាំ លេងស្ទាយ៍សម្លៀកបំពាក់ សម្ភារៈនិយម ដែលធ្វើឲ្យ នារីៗជាច្រើននាក់ ច្រណែននឹងវាសនារបស់តារាស្រីរូបនេះ មានគ្រប់យ៉ាង ខណៈអាយុនៅក្មេង អាយុនៅតិចសោះ យ៉ាងណាមិញ ក្នុងនោះ មហាជនរំពឹងនឹងឃើញ រូបនាងត្រឡប់ទៅប្រឡូកក្នុង វិស័យសិល្បៈឲ្យល្បីដូចពេលមុន សាជាថ្មី៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
https://s9.kh1.co/__image/w=410,h=511,q=100/15/153c6353110682de4d70cb633912a98ef94d9a86.png
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ពេជ្រ អាវីហ្សា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T