ក្នុងរូបខាងក្រោម បុរសចំណាស់ម្នាក់ ដៃមិននៅស្ងៀម តាមប៉ះពាល់ភ្លៅរបស់នារីក្មេងស្លៀកខ្លី ដែលអង្គុយក្បែរគាត់ ក្នុងឡានក្រុងមួយនៅប្រទេស សិង្ហបូរី ។ រូបនេះគឺថតផ្ទាល់ ដោយមិត្តនារីក្មេងស្លៀកខ្លី ជាភស្តុតាង។ ស៊ីទី ដែលជាមិត្តនារីក្នុងរូប បានប្រាប់ថា បុរសចំណាស់ តាមប៉ះពាល់ភ្លៅមិត្តនាង ទោះមិត្តនាងខំរំកិលចេញពីគាត់ក៏ដោយ ។ ពេលឡានក្រុងរលាក់ម្តងៗ ដៃស្ដាំបុរសចំណាស់ ធ្វើជារលាក់តាមមកប៉ះភ្លៅមិត្តនាងកាន់តែខ្លាំង ។ បុរសចំណាស់ក៏ចេះតែសម្លឹងមើលមិត្ត នាងនិងទូរស័ព្ទរបស់មិត្តនាងមិនដាក់ភ្នែក ។ ស៊ីទី បានប្រាប់ឲ្យមិត្តនាងយកកន្លែងនាង ហើយនាងសុខចិត្តក្រោកឈរ ប៉ុន្ដែមិត្តនាងឆ្លើយថា មិនចង់ឲ្យបុរសចំណាស់ខ្មាស់ ដោយសារការប្ដូរកន្លែង។

នាង ស៊ីទី សម្លឹងបុរសចំណាស់ចំភ្នែក ជាការព្រមាន តែបុរសចំណាស់សម្លឹងដាក់នាងវិញ ។ បុរសចំណាស់បានប៉ះពាល់ភ្លៅមិត្តនាង ជាង ៣០ នាទីមុននឹងបុរសនោះឆ្អែត ហើយចុះពីឡានក្រុង ។ ស៊ីទី បានប្រាប់ថាមិត្តនាងមិនបានជ្រើសរើសអង្គុយក្បែរគាត់ទេ តែគាត់ពេលឡើងឡានក្រុង ដើរសំដៅមកមិត្តនាងភ្លាម ហើយអង្គុយក្បែរតែម្តង។

បើប្រិយមិត្តជា នារីស្លៀកខ្លី ឬ ជាមិត្តដែលអង្គុយនៅម្ខាងទៀត តើត្រូវយ៉ាងណា?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]