ឥឡូវ អ្នកប្រើកម្មវិធី Messenger របស់ហ្វេសប៊ុក អាចលេងបច្ចេកវិទ្យារូបនិម្មិត AR រួមគ្នា ក្នុងពេលខលវីដេអូជាក្រុម

//s9.kh1.co/19/199c563838c0350c1addea965f538dc3a3a78214.jpg
បច្ចេកវិទ្យា

 ២២-តុលា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

វាជាផ្លាស់ប្ដូរពីលក្ខណៈពិសេសដែលមានស្រាប់នៃសេវាកម្ម ដែលអាចប្រើបានតែអ្នកចូលរួមម្នាក់ប៉ុណ្ណោះ ក្នុងពេលតែមួយ។

បរទេស៖ កម្មវិធី Messenger របស់ក្រុមហ៊ុនហ្វេសប៊ុកកំពុងបន្ថែម ក្រុម effects ដែលអនុញ្ញាតឲ្យអ្នករាល់គ្នា ក្នុងការតេវីដេអូជាក្រុម ទទួលបានបទពិសោធន៍រួមគ្នានៃការប្រើរូបនិម្មិត AR ក្នុងពេលតែមួយ។ ក្រុមហ៊ុនបាននិយាយថា effects អាចរកបាននៅលើការខលជាវីដេអូរបស់ Messenger ក៏ដូចជាមុខងារ Messenger Rooms ដែលជាសេវាកម្មការប្រជុំវីដេអូ ស្រដៀងគ្នានឹងកម្មវិធី Zoom។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានក្រុម effects ចំនួន៧០ដែលអាចរកបាន នៅពេលបើកដំណើរការ ឧទាហរណ៍មានហ្គេមមួយដែលអ្នកលេងត្រូវប្រកួតគ្នា ដើម្បីបង្កើតបឺហ្គឺនិម្មិតមួយ។ វាជាផ្លាស់ប្ដូរពីលក្ខណៈពិសេសដែលមានស្រាប់នៃសេវាកម្ម ដែលអាចប្រើបានតែអ្នកចូលរួមម្នាក់ប៉ុណ្ណោះ ក្នុងពេលតែមួយ។

ហ្វេសប៊ុកបាននិយាយថា អ្នកអភិវឌ្ឍន៍អាចនឹងបង្កើតក្រុម effects បន្ថែមទៀត។ ជាមួយនឹងបទពិសោធន៍នៃការប្រើប្រាស់ AR ជាក្រុម ហ្វេសប៊ុកបានប្រកាសផងដែរ អំពីលក្ខណៈពិសេសតូចៗដែលនឹងមកដល់សេវាកម្មឆែតរបស់ខ្លួន ក្នុងខែនេះ៕

ការប្រើប្រាស់ AR ជាក្រុម ក្នុងពេលខលជាវីដេអូ
ការប្រើប្រាស់ AR ជាក្រុម ក្នុងពេលខលជាវីដេអូ

ប្រភព: The Verge

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T