រំភើបតិចអី បើ Angelina Jolie សរសើរ Ma Dong Suk ចំៗថា…

//s9.kh1.co/4b/4beaee2635e7aba31fb94abeda9e1f8dd64d06f0.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

Angelina Jolie ធ្វើឱ្យតារាសម្តែង Ma Dong Suk ភ្ញាក់ផ្អើលក្នុងសន្និសីទកាសែតកូរ៉េ ដោយនិយាយថាការថតឈុតឆាកជាមួយលោក គឺជាបទពិសោធន៍មិនគួរឱ្យជឿ

កូរ៉េខាងត្បូង​ ៖ នៅថ្ងៃទី ២២ ខែតុលា នេះតារាសម្តែងប្រុសកូរ៉េដ៏ល្បី Ma Dong Suk បានចូលរួមសន្និសីទសារព័ត៌មានមួយ សម្រាប់ខ្សែភាពយន្ត Marvel Studio នាពេលខាងមុខរបស់លោក ដែលមានចំណងជើងថា «Eternals» ខណៈពេលដែលបច្ចុប្បន្ននេះលោកកំពុងស្ថិតនៅសហរដ្ឋអាមេរិក សម្រាប់ការចាក់បញ្ចាំងលើកដំបូងក្នុងពិភពលោកនោះ Ma Dong Suk ក៏បានចូលរួមសន្និសីទសារព័ត៌មាន តាមរយៈវេទិកាអនឡាញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Angelina Jolie និង Ma Dong Suk
Angelina Jolie និង Ma Dong Suk

ទន្ទឹមនឹងនោះ Ma Dong Suk បានពិភាក្សាអំពីតួរអង្គរបស់លោកឈ្មោះ Gilgamesh ដែលជាវីរបុរសដ៏មានកម្លាំងខ្លាំងម្នាក់ ក្នុងនោះ Gilgamesh គឺជាមនុស្សម្នាក់ក្នុងចំណោមក្រុម The Eternals ដែលជាក្រុមមានជីវិតអមតៈ និងបានរស់នៅលើផែនដីរាប់ពាន់ឆ្នាំមកហើយ បន្ទាប់ពីរឿង 'Endgame' មកគឺមាន The Eternals នេះហើយ ដើម្បីមករួបរួមគ្នាដើម្បីប្រឈមមុខនឹង Deviants អាក្រក់។

ក្រោយមក នៅថ្ងៃនេះ Angelina Jolie បានធ្វើឱ្យមានការភ្ញាក់ផ្អើល អំឡុងសន្និសីទសារព័ត៌មានតាមអ៊ីនធើណែត ដែលនាងបានឱប Ma Dong Suk ដោយក្តីស្រឡាញ់ ហើយតារាប្រុសរូបនេះក៏បាននិយាយថា ៖

ពេលយើងកំពុងថត គឺមុនពេលកូវីដ ១៩ យើងធ្លាប់និយាយអំពីរបៀប ដែលយើងទាំងពីរចង់ទៅកូរ៉េ ដើម្បីសួរសុខទុក្ខអ្នករាល់គ្នា និងជួបអ្នកគាំទ្រកូរ៉េរបស់ពួកយើង។ មានកូវីដនៅទូទាំងពិភពលោកអស់រយៈពេលពីរឆ្នាំហើយ ដូច្នេះនៅពេលខ្ញុំប្រាប់នាងថា ខ្ញុំចូលរួមសន្និសីទសារព័ត៌មានកូរ៉េ នាងក៏បានមកគាំទ្រខ្ញុំ។

Ma Dong Suk
Ma Dong Suk
Ma Dong Suk

បន្ទាប់មក Angelina Jolie ក៏បានបន្ថែមថា ៖

ការថតជាមួយ Ma Dong Suk គឺដូចជាសុបិនមួយ ដំបូងខ្ញុំជាអ្នកគាំទ្រគាត់ ប៉ុន្តែខណៈពេលកំពុងថតឈុតឆាកទាំងនោះ ខ្ញុំមានបទពិសោធន៍មិនគួរឱ្យជឿជាច្រើន។

Angelina Jolie
Angelina Jolie
Angelina Jolie

គួរំលឹកផងដែរថា ការបញ្ចាំងរឿង «Eternals» នៅប្រទេសកូរ៉េខាងត្បូង គឺធ្វើឡើងនៅថ្ងៃទី ៣ ខែវិច្ឆិកា ខាងមុខនេះ៕

Angelina Jolie និង Ma Dong Suk
Angelina Jolie និង Ma Dong Suk

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T