ជីវិតគ្រួសារ របស់ស្រីមុំ កំពុងធ្វើឲ្យ មនុស្សគ្រប់គ្នា ប្រាថ្នាចង់បាន

//s9.kh1.co/84/84f463ec1d58bd85581c0ec1c29a73411872a3b5.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ហ្វេនឃើញហើយចង់មានគូដែរ គង់ ចាន់ស្រីមុំ និង ស្វាមី មករ៉ូមែនទិចតែពីរនាក់ដូចកម្លោះក្រមុំ។

កំពត៖ ជីវិតគ្រួសារ របស់ តារាស្រី គង់ ចាន់ស្រីមុំ កាន់តែធ្វើឲ្យអ្នកតាមដានច្រណែន ដោយរូបនាង តែងត្រូវបាន មហាជនសម្គាល់ឃើញ ដើរលេងលំហែចិត្ត រីករាយក្អាកក្អាយ មិនដែលរំលងថ្ងៃសោះតែម្តង មិនតែប៉ុណ្ណោះ មានស្វាមីសែនយល់ចិត្ត ធ្វើតាមចិត្តភរិយា ទៀតផង ចង់ទៅណាមកណា​ ក៏មានស្វាមីជូនទៅមកដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ហ្វេនៗធ្លាប់តែឃើញ តារាស្រីរូបនេះ ដើរលេងកំសាន្តបែបគ្រួសារ មានកូនស្រីសំណព្វទៅតាមរហូត លើសពីនេះទៅទៀត គឺតែងដើរលេងក្នុង តំបន់ទេសចរណ៍ល្បីឈ្មោះ តាមបណ្តាខេត្តផ្សេងៗ ដែលមានមនុស្សម្នាច្រើនកុះករ ទៅទស្សនាទៀតផង។

ដោយឡែក នាពេលថ្មីៗនេះ គង់ ចាន់ស្រីមុំ បានបន្តចែករំលែកពីសកម្មភាព ផ្អែមល្ហែម ស្និទ្ធស្នាល កក់ក្តៅ ជាមួយនឹងស្វាមីទៀតហើយ។ ដោយលើកនេះវីញគឺមកតែ២នាក់ស្វាមីប៉ុណ្ណោះ ជាលក្ខណៈបែបរ៉ុមែនទិចតែពីរនាក់ ប៉ុន្តែរូបភាពទាំងនេះពិតជាមានសុភមង្គល និងផ្អែមល្ហែម កក់ក្តៅខ្លាំងមែនទែន ដោយរូបភាព ជាច្រើនសន្លឹកដែល អ្នកនាង គង់ ចាន់ស្រីមុំ ទើបតែបង្ហោះនេះ គឺបង្ហាញស្នាមញញឹម និងការវិការបែបរ៉ូមែនទិចបែប ឈុតស្រមោលស ឡើងស្រស់ស្អាតបែបកម្លោះក្រមុំតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ និងស្វាមី
គង់ ចាន់ស្រីមុំ និងស្វាមី
ស្វាមី គង់ ចាន់ស្រីមុំ 
ស្វាមី គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ និង ស្វាមី 
គង់ ចាន់ស្រីមុំ និង ស្វាមី 
គង់ ចាន់ស្រីមុំ និង ស្វាមី 
គង់ ចាន់ស្រីមុំ និង ស្វាមី 
គង់ ចាន់ស្រីមុំ និង ស្វាមី 
គង់ ចាន់ស្រីមុំ និង ស្វាមី 
គង់ ចាន់ស្រីមុំ និង ស្វាមី 
គង់ ចាន់ស្រីមុំ និង ស្វាមី 
គង់ ចាន់ស្រីមុំគឹម សីហា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T