កូរ៉េខាងត្បូងបរាជ័យ ក្នុងការបញ្ជូនប៉ាន់ផ្កាយរណបមួយ ទៅក្នុងគន្លងតារាវិថី

//s9.kh1.co/47/47539701380b2af3d8f58463216f25ac2bee03b3.jpg
បច្ចេកវិទ្យា

 ២២-តុលា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ប្រសិនបើបេសកកម្មថ្ងៃព្រហស្បតិ៍ទទួលបានជោគជ័យ កូរ៉េខាងត្បូងនឹងក្លាយជាប្រទេសទី៧នៅលើពិភពលោក ដែលបានបង្កើតយានបាញ់បង្ហោះអវកាស

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូងបានបរាជ័យក្នុងការដាក់ប៉ាន់ផ្កាយរណបមួយ ចូលទៅក្នុងគន្លងគោចរកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការបាញ់បង្ហោះរ៉ុក្កែត Nuri បីដំណាក់កាលដំបូង ដែលខ្លួនបានបង្កើតនៅក្នុងស្រុក។ លោក Moon បាននិយាយថា​ ទោះជាយ៉ាងណារ៉ុក្កែតបានបញ្ចប់ការហោះហើរគ្រប់លំដាប់ ដោយឈានដល់កម្ពស់៧០០គីឡូម៉ែត្រពីលើផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កូរ៉េខាងត្បូងនឹងបាញ់រ៉ុក្កែត Nuri របស់ខ្លួន ចំនួន៥ដងបន្ថែមទៀតត្រឹមឆ្នាំ២០២៧ ជាមួយនឹងការបាញ់បង្ហោះលើកក្រោយ ដែលគ្រោងធ្វើនៅខែឧសភា ខាងមុខនេះ។ ប្រទេសកូរ៉េខាងត្បូងបានវិនិយោគជិត២ទ្រីលានវ៉ុន (១.៦៦ពាន់លានដុល្លារ) ក្នុងបង្កើតរ៉ុក្កែតបីដំណាក់កាល Nuri ចាប់តាំងពីឆ្នាំ២០១០។

ប្រសិនបើបេសកកម្មថ្ងៃព្រហស្បតិ៍ទទួលបានជោគជ័យ កូរ៉េខាងត្បូងនឹងក្លាយជាប្រទេសទី៧នៅលើពិភពលោក ដែលបានបង្កើតយានបាញ់បង្ហោះអវកាស ដែលអាចផ្ទុកផ្កាយរណបទម្ងន់ជាងមួយតោន បន្ទាប់ពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក បារាំង ចិន ជប៉ុន និងឥណ្ឌា នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េ (KARI)។ ប្រទេសនេះបានតស៊ូ ដើម្បីតាមឲ្យទាន់ប្រទេសជិតខាងអាស៊ីរបស់ខ្លួន ក្នុងការប្រកួតប្រជែងផ្នែកអវកាស។

ការបាញ់បង្ហោះរ៉ុក្កែតពីរគ្រឿងដំបូងរបស់កូរ៉េខាងត្បូង នៅឆ្នាំ២០០៩និង២០១០ ដែលប្រើម៉ាស៊ីនអភិវឌ្ឍន៍ដោយរុស្ស៊ី គឺត្រូវបានបរាជ័យទាំងពីរក្នុងការទៅដល់គន្លងតារាវិថី។ ក្នុងឆ្នាំ២០១៣ កូរ៉េខាងត្បូងបានទទួលជោគជ័យ ក្នុងការបញ្ជូនរ៉ុក្កែតទៅកាន់គន្លងទាបនៃផែនដី ហើយវាត្រូវបានបង្កើតឡើង ដោយប្រើបច្ចេកវិទ្យារុស្ស៊ីដែរ។ រ៉ុក្កែត Nuri គឺជារ៉ុក្កែតដើមដំបូងរបស់កូរ៉េខាងត្បូង ដោយប្រើប្រាស់បច្ចេកវិទ្យាផ្ទាល់ខ្លួន ដោយបើកទ្វារទៅកាន់ជួរនៃផ្កាយរណបនិងបេសកកម្មនាពេលអនាគត៕

រ៉ុក្កែត Nuri
រ៉ុក្កែត Nuri
រ៉ុក្កែត Nuri
រ៉ុក្កែត Nuri

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T