គេមើលរំលងហើយ! លោក Ferdinand ថាអ្នកចាំទីនៅ PL រូបនេះគួរតែត្រូវបានគេជ្រើសរើសឱ្យចូលប្រជែងពាន Ballon d’Or ដែរ

//s9.kh1.co/42/429d3176bc543c212289699e72dc8af728992dcb.jpg
កីទ្បា

 ២២-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Ferdinand ទទូចថា Mendy ដែលជាអ្នកចាំទីរបស់ Chelsea គួរតែត្រូវបានគេជ្រើសរើសឱ្យចូលប្រជែងពាន Ballon d’Or ដែរ

បរទេស៖ លោក Rio Ferdinand បានលើកឡើងថា អ្នកចាំទីឆ្នើមរបស់ក្រុម Chelsea កីឡាករ Edouard Mendy គឺត្រូវបានគេមើលរំលងហើយ បន្ទាប់ពីអ្នកចាំទីរូបនេះមិនត្រូវបានគេជ្រើសរើសចូលក្នុងបញ្ជីឈ្មោះបេក្ខភាពអ្នកប្រជែងពាន Ballon d’Or ៣០ នាក់ចុងក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Edouard Mendy
Edouard Mendy

Mendy ពិតជាបង្ហាញទម្រង់លេងបានល្អមែនទែនក្រោមការដឹកនាំរបស់លោក Thomas Tuchel, ក្នុងនោះអ្នកចាំទីវ័យ ២៩ ឆ្នាំត្រូវបានគេដឹងថា រូបគេជាចលករដ៏សំខាន់ម្នាក់ ដែលបានជួយជ្រុំជ្រែងក្រុម Chelsea ឱ្យក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Champions League នៅរដូវកាលមុន។

Edouard Mendy
Edouard Mendy

អ្នកចាំទីសញ្ជាតិ សេណេហ្គាល់ ដែលបានឈ្នះពានរង្វាន់អ្នកចាំទីឆ្នើមប្រចាំរដូវកាលរបស់ UEFA, រូបគេទទួលបានកំណត់ត្រារក្សាសំណាញ់ទីមិនឱ្យដៃគូប្រកួតស៊ុតបញ្ចូលទីបាននៅក្នុងក្របខណ្ឌ Champions League គឺមានរហូតដល់ទៅ ៩ លើកឯណោះ, ខណៈស្ថិតិបែបនេះបានធ្វើឱ្យអ្នកចាំទីខាងលើអាចតាមស្មើកំណត់ត្រាចាស់របស់ Keylor Navas និង Santiago Canizares

  លោក Rio Ferdinand
  លោក Rio Ferdinand

ក្រោយ Mendy បង្ហាញខ្លួនបានយ៉ាងល្អបែបនេះ ប៉ុន្តែរូបគេមិនត្រូវបានកោះហៅចូលក្នុងបញ្ជីបេក្ខភាពប្រជែងពាន Ballon d’Or, លោក Ferdinand ដែលជាអតីតខ្សែការពារជើងចាស់របស់ Man UTD ក៏បានបញ្ចេញមតិ ដោយថ្លែងប្រាប់ទៅកាន់គេហទំព័រ Presents FIVE យ៉ាងដូច្នេះថា៖

ខ្ញុំគិតថា Mendy គឺត្រូវបានគេមើលរំលងហើយ។ ការបង្ហាញខ្លួនរបស់គាត់កន្លងមក និងចំនួនដែលគាត់ធ្លាប់ធ្វើបាន clean sheet... គឺគ្មាននរណាម្នាក់ដែលធ្វើបានច្រើនជាងគាត់ទេ ចាប់តែពីលោក Thomas Tuchel មកដឹកនាំនៅទីនេះ...៕

  លោក Rio Ferdinand

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T