កាលពីពេលថ្មីៗកន្លងទៅនេះ ស្រ្តីម្នាក់ បានជាប់នៅក្នុងព្រះវិហារមួយកន្លែង នៃប្រទេសអង់គ្លេស ទៅណាមិនរួច ព្រោះតែត្រូវបាន គេចាក់សោរជាប់ ដោយមិនបានដឹងថា មានមនុស្សស្ថិតនៅខាងក្នុងនោះ។

នាងមានឈ្មោះ សារ៉ា ហ្គ្រីប ត្រូវបានសារព័ត៌មានបរទេស ចុះផ្សាយពីរូបនាង ថាជាមនុស្ស មានការគួរសម រកលេខដាក់គ្មាន ព្រោះតែក្នុងពេល ដែលនាងជាប់គាំងខាងក្នុងព្រះវិហារនោះ នាងមិនបានទូរស័ព្ទហៅចេញ ដើម្បីរកមនុស្ស អោយមកជួយដល់នាងនោះទេ តែបែរជាសុខចិត្ត បង្ហោះសារ Tweet ថតរូបភាព និង វីដេអូឃ្លីប លើបណ្ដាញទំនាក់ទំនងសង្គម Twitter ដើម្បីអោយដំណឹងដល់ អ្នកដ៏ទៃបានដឹងអំពីស្ថានភាពរបស់ខ្លួន ទៅវិញ។ ក្នុងនោះ នាងបានចំណាយពេល យ៉ាងតិច ២ម៉ោង នៅខាងក្នុងនោះ ដើម្បីជជែកកំសាន្ត តាមសារ ជាមួយមិត្តភក្តិរបស់នាង។ ទោះជាយ៉ាងណា មិនមានការបញ្ជាក់ណាមួយ ឲ្យដឹងថា នាងត្រូវបានគេជួយ អោយចេញពីទីនោះ ហើយឬនៅនោះទេ ដោយ Tweet ដំបូងរបស់នាង នៅម៉ោង ៨:១៧នាទី ព្រឹក ហើយថ្មទូរស័ព្ទបានអស់ នៅម៉ោង ១០:១០នាទី ព្រឹក។

តើប្រិយមិត្តយល់យ៉ាងណា? មានវីដេអូនៅខាងក្រោម៖





ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]