ទំនងជាលែងទុកហើយ! Man Utd ត្រៀមលក់កីឡាកររូបនេះឆាប់ៗ

//s9.kh1.co/3d/3d9e899aa4fd28c0ace250fa6e8ea9dc69b8576b.jpg
កីទ្បា

 ២២-តុលា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

Man Utd ត្រៀមលក់ Van de Beek ឆាប់ៗនេះហើយ

អឺរ៉ុប៖ ក្លិប​ Manchester United ត្រូវបានគេរាយការណ៍ថា គ្រោងនឹងលក់ខ្សែបម្រើ Donny Van de Beek នៅខែ មករា​ ខាងមុខនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Donny Van de Beek
កីឡាករ Donny Van de Beek

ជាការពិតណាស់ Van de beek បានផ្លាស់មកពីក្លិប Ajax មកចូលរួមជាមួយ Man Utd ក្នុងតម្លៃខ្លួន ៣៥លានផោន (ឬប្រមាណ ៤៨លានដុល្លា) កាលពីឆ្នាំ ២០២០។ បន្ទាប់ពីចំណាយពេលអស់ជាងមួយឆ្នាំជាមួយក្លិប យើងអាចមើលឃើញថា Van de Beek គឺពុំសូវមានឱកាសបង្ហាញខ្លួនលើទីលានទេ ជាក់ស្តែងនៅរដូវកាលថ្មីនេះ គេទើបបង្ហាញខ្លួនបាន ៦នាទី ប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League។

កីឡាករ Donny Van de Beek
កីឡាករ Donny Van de Beek

បើយោងទៅតាមសារកាសែតរបស់លោក​​ Fabrizo Romano បានចុះផ្សាយថា Van de Beek គឺមានសង្ឃឹមក្នុងការចាកចេញពី​​ Man Utd ខ្ពស់ណាស់ នៅក្នុងខែមករាខាងមុខនេះ ហើយគេក៏ពុំទាន់មានដំណឹងថានឹងទៅបន្តអនាគតនៅក្លិបណាដែរ៕

ប្រភពSportsmole

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T