ញាក់សាច់! គ្រាន់ល្បីក្នុងរឿង Squid Game ភ្លាមតួ០០១ មានគេហៅថតរឿង ការងារហូរដូចទឹក

//s9.kh1.co/5b/5b1b29d4914218878034d9eaa12a029d74828b53.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ញាក់សាច់ទ្រើតៗ! គ្រាន់តែល្បីក្នុងរឿង Squid Game ភ្លាម តាណាំមានគេហៅថត ការងារហូរដូចទឹក

កូរ៉េខាងត្បូង៖ តារាសម្តែងមួយរូបនៅក្នុងរឿង Squid Game លោក Yeong-su Oh បានថ្លែងនៅក្នុងកម្មវិធីមួយរបស់កូរ៉េឈ្មោះ How Do I Play ថា លោកពិតជាពិបាកមែនទែន ក្នុងការដោះស្រាយជាមួយចំនួននៃការខលផ្តល់ឱកាសសម្តែងដល់លោក បន្ទាប់ពីប្រជាប្រិយរបស់តារាសម្តែងវ័យ ៧៧ ឆ្នាំរូបនេះ ក្នុងរឿង Squid Game ឡើងខ្ពស់ត្រដែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Yeong-su Oh
លោក Yeong-su Oh

សូមបញ្ជាក់ថា រឿង Squid Game គឺជារឿងដែលមានការទស្សនាច្រើនជាងគេបំផុតនៅលើវេទិកា Netflix ជាមួយចំនួនទស្សនា ១១១ លានដង ក្នុងរយៈពេលមួយខែប៉ុណ្ណោះ។

លោក Yeong-su Oh (កណ្តាល)
លោក Yeong-su Oh (កណ្តាល)
លោក Yeong-su Oh (ឆ្វេង)
លោក Yeong-su Oh (ឆ្វេង)

សូមរំលឹកថា ក្នុងរឿងភាគកូរ៉េមួយនេះ លោក Yeong-su ដើរតួជា Oh Il Nam ជាតួអង្គអ្នកលេងដ៏សំខាន់មួយរូបឈរលេខរៀងទី១ ក្នុងចំណោមអ្នកលេងចំនួន ៤៥៦ នាក់​ ក្នុងគោលបំណងដើម្បីឈ្នះប្រាក់រង្វាន់ ដើម្បីលោះបំណុល។

បើតាមការឱ្យដឹងពីលោក Yeong-su Oh បានបញ្ជាក់ប្រាប់កម្មវិធី How Do I Play ថា រូបលោកទទួលបាននូវការផ្តល់ជូននូវឱកាសជាច្រើន ចាប់តាំងពីខ្សែភាពយន្ត Squid Game បានធ្វើកេរ្តិ៍ឈ្មោះរបស់លោករីកសុះសាយ។

លោក Yeong-su Oh
លោក Yeong-su Oh

ក្នុងនោះ លោក Yeong-su Oh មានប្រសាសន៍ដូច្នេះថា៖

មានមនុស្សជាច្រើន បានទំនាក់ទំនងមកខ្ញុំ ពីព្រោះខ្ញុំអត់មានអ្នកគ្រប់គ្រងដើម្បីជួយខ្ញុំ វាពិតជាពិបាកណាស់សម្រាប់ខ្ញុំដោះស្រាយចំនួននូវការតេទូរស័ព្ទ និងសារជាច្រើន ដែលខ្ញុំបានទទួល ដូច្នេះមានតែកូនស្រី​របស់ខ្ញុំកំពុងជួយចាត់ចែងជំនួសខ្ញុំ។

លោក Yeong-su Oh
រឿង Squid Game 
រឿង Squid Game 

ប្រភព៖ Yahoo

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T