ទោះបែកបាក់គ្នាក្តី តែ ញ៉ែម សំអូន នៅស្រលាញ់កូនៗ ដល់ថ្នាក់ប្រាប់ថា...

//s9.kh1.co/f8/f8a8e946a06434d631f1b92045d578bbceb5da5e.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទោះបែកបាក់គ្នាក្តី តែ ញ៉ែម សំអូន នៅស្រលាញ់កូនៗ រហូតដល់ថ្នាក់ពោលពាក្យបែបនេះ នរណាៗឃើញហើយ ក៏កោតសរសើរដែរ

រាជធានីភ្នំពេញ ៖ ពិតណាស់​ ក្នុងចំណងអាពាហ៍ពិពាហ៍របស់ តារាសម្តែងនិងតារាចម្រៀង ញ៉ែម សំអូន រូបលោក និងអតីតភរិយា ទទួលបានចំណងដៃកូនចំនួន២នាក់ ក្នុងនោះ ដោយសារតែ ចំណងអាពាហ៍ពិពាហ៍ត្រូវបែកបាក់ កូនស្រីក៏ បានទៅរស់នៅជាមួយម្តាយ នៅក្រៅប្រទេស ហើយចំណែកកូនប្រុស ត្រូវបន្តរស់នៅកម្ពុជា ជាមួយឪពុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បណ្តាអ្នកគាំទ្រ តែងឃើញ រូបលោក បង្ហោះរូបថត បង្ហាញភាពស្និទស្នាលជាមួយនឹងកូនប្រុស រហូតដល់ថ្នាក់ធ្វើឲ្យ មហាជនមួយចំនួនតូច រំពឹងគិតថា រូបលោកប្រហែលជា លែងខ្វាយខ្វល់និងភ្លេច កូនស្រីសំណព្វ ដែលកំពុងរស់នៅក្រៅប្រទេស ឆ្ងាយពីខ្លួនបាត់ទៅហើយ។

ផ្ទុយទៅវិញ ថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ បានបង្ហោះសារ ភ្ជាប់ជាមួយរូបភាព២សន្លឹក ជារូបថតកូនប្រុសស្រីទាំងពីរដែល ធ្វើឲ្យ ហ្វេនៗឃើញហើយ រំជួលចិត្តជាខ្លាំង បើទោះបី មិនសូវបញ្ចេញភាពស្និទ្ធស្នាល បង្ហោះរូបថតជាមួយកូនស្រីយ៉ាងណាក្តី តែនេះបញ្ជាក់ថា រូបលោក មិនដែលភ្លេច ហើយកូនស្រី នៅតែសំខាន់ក្នុងដួងចិត្តរូបលោកជានិច្ច។

គួរបញ្ជាក់ផងដែរថា ក្នុងនោះ តារាចម្រៀង យ៉ែម សំអូន បានប្រាប់ឲ្យដឹង​យ៉ាង ដូច្នេះថា ៖

កែវភ្នែកទាំងគូ របស់ខ្ញុំ ||សំអូន វិថាណា|| ||សំអូន ជលសា||៕

យ៉ែម សំអូន

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង យ៉ែម សំអូន
តារាចម្រៀង យ៉ែម សំអូន
តារាចម្រៀង យ៉ែម សំអូន
តារាចម្រៀង យ៉ែម សំអូន
តារាចម្រៀង យ៉ែម សំអូន និងកូនប្រុស
តារាចម្រៀង យ៉ែម សំអូន និងកូនប្រុស
អតីតភរិយា និងកូនស្រី លោក យ៉ែម សំអូន
អតីតភរិយា និងកូនស្រី លោក យ៉ែម សំអូន
កូនស្រី និងកូនប្រុស តារាចម្រៀង យ៉ែម សំអូន
កូនស្រី និងកូនប្រុស តារាចម្រៀង យ៉ែម សំអូន
យ៉ែម សំអូន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T