រាជធានីភ្នំពេញ ៖ នាងកម្មការិនីក្រមុំម្នាក់ ត្រូវបានប្រុសព្រាន បបួលជិះរថយន្តដើរផឹកស៊ីជាមួយ បន្ទាប់មកបានដឹកទៅកន្លែងស្ងាត់ ឆក់យកព្រហ្មចារីយ៍ ដោយចាប់បង្ខំរំលោភសេពសន្ថវៈ រហូតដល់បានសម្រេចចំនួន ៣ដងនៅក្នុងរថយន្ត លុះដល់វេលាទៀបភ្លឺ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ ទៅសួរនាំ ទើបស្ត្រីម្នាក់នោះស្រែកឱ្យជួយ និងបានដាក់ពាក្យប្តឹងឱ្យចាប់ខ្លួនជនកំហូចនោះតែម្តង។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី ១៣ សីហា ២០១៣ នៅចំណុចដីវាលមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះសៀង វុទ្ធី អាយុ៣៣ឆ្នាំ ជាអ្នកបើកបររថយន្តឱ្យរោងចក្រ មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ  ។

សមត្ថកិច្ចបាននាំជនសង្ស័យយកទៅធ្វើការសាកសួរនៅ ប៉ុស្តិ៍មួយជំហានសិន បន្ទាប់មកទើបបញ្ជូនបន្តទៅកាន់ផ្នែកព្រហ្មទណ្ឌ ដើម្បីរង់ចាំការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]