ស្ងាត់ៗ Man UTD ចាប់អារម្មណ៍ចង់ចែចូវយកជម្រើសជាតិអេស្ប៉ាញរូបនេះ

//s9.kh1.co/ff/ff15e493073df5e4a834cd28a9726e1a786b5db1.jpg
កីទ្បា

 ២២-តុលា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

Man UTD ចង់ទិញយកខ្សែបម្រើជម្រើសជាតិអេស្ប៉ាញរូបនេះមកជំនួស Sancho

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ ក្លិប Manchester United ចង់ទិញយកខ្សែបម្រើ Dani Olmo នៃក្លិប RB Leipzig និងក្រុមជម្រើសជាតិអេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Dani Olmo
ខ្សែបម្រើ Dani Olmo

កីឡាកររូបនេះបានបង្ហាញទម្រង់លេងដ៏លេចធ្លោឲ្យក្រុមគោជល់ Leipzig ដោយកាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅមុនបានបើកទ្វារ ក្លិប Barcelona ព្យាយាមដាក់សំណើទិញយកគេតែត្រូវបរាជ័យ ស្របពេល Manchester City ក៏ទំនងជាចាប់អារម្មណ៍ខ្សែបម្រើវ័យ២៣ឆ្នាំរូបនេះដែរ។

ខ្សែបម្រើ Dani Olmo
ខ្សែបម្រើ Dani Olmo

ប៉ុន្តែសារព័ត៌មាន Sport Bild បានបង្ហើបថា ភាគីលោកគ្រូបង្វឹក Ole Gunnar Solskjaer កំពុងតាមដានស្ថានភាពរបស់ Olmo ហើយបើសិន Barca គ្មានលទ្ធភាពទិញយកគេទេ នោះ Man UTD នឹងទិញយកគេ។

ខ្សែបម្រើ Dani Olmo
ខ្សែបម្រើ Dani Olmo

លោក Solskjaer ចង់យក Dani Olmo មកជំនួសខ្សែបម្រើ Jadon Sancho ដែលហាក់លេងមិនសូវបានល្អដូចរំពឹងទុក៕

ខ្សែបម្រើ Dani Olmo
ខ្សែបម្រើ Dani Olmo

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T