លោក McManaman ណែនាំឲ្យ Liverpool យកជើងញាក់ របស់ Barca រូបនេះមករួមក្រុម

//s9.kh1.co/a9/a94f389c1ab19518ace2f36a51ec32ed98402f86.jpg
កីទ្បា

 ២២-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

លោក McManaman បញ្ចុះបញ្ចូល Liverpool ឲ្យយក Dembele មករួមក្រុម

អឺរ៉ុប៖ កីឡាករជើងចាស់របស់ Liverpool លោក Steve McManaman បានបញ្ចុះបញ្ចូលឲ្យក្លិប ចុះកុងត្រាយកកីឡាករ Ousmane Dembele មកពី Barcelona នៅរដូវក្ដៅខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Steve McManaman
លោក Steve McManaman

ជាការពិតណាស់ កីឡាករវ័យ ២៤ឆ្នាំខាងលើ ទំនងជាគ្មានបំណងចង់បន្តកុងត្រាជាមួយ Barca ទៀតទេ ហើយទន្ទឹមនឹងនេះផងដែររូបគេក៏ត្រូវបានក្លិបផ្សេងៗចាប់អារម្មណ៍ចង់បានផងដែរដូចជា Juventus, Newcastle, និង Manchester United ជាដើម។

កីឡាករ​ Ousmane Dembele
កីឡាករ​ Ousmane Dembele

លោក McManaman បាននិយាយថា៖ 

ប្រសិនជាអាចចាំពេលដែល Dembele ក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនសិន សឹម Liverpool ទាក់ទងយកគេមកក្រុមព្រោះថា Liverpool ក៏បានត្រៀមរៀបចំប្រាក់ឈ្នួលដែលសមរម្យសម្រាប់គេដែរ ហើយមួយវិញទៀតគេក៏ស្គាល់គ្នាផ្ទាល់ជាមួយលោក Jurgen Klopp ដែរ​ អ៊ីចឹងហើយនេះអាចជាភាពស្រួលសម្រាប់ក្លិបក្នុងការយកគេមករួមក្រុមឆាប់ៗ៕

Steve McManaman

ប្រភពSportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T