ក្រុមណាខ្លះ? Fati បានបដិសេធសំណើរបស់ក្លិបគីឡូយក្សបីនៅ UCL ដើម្បីបន្តនៅ Barca

//s9.kh1.co/24/2492a797f827b8e267c94c674aaa519a55c0ca61.jpg
កីទ្បា

 ២២-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

Ansu Fati បានបដិសេធសំណើរបស់ Manchester United, Liverpool និង Paris Saint Germain

អង់គ្លេស៖ ខ្សែប្រយុទ្ធវ័យក្មេងរបស់ Barcelona កីឡាករ Ansu Fati ត្រូវបានគេរាយការណ៍ថា បានបដិសេធសំណើរបស់ Manchester United, Liverpool និង Paris Saint Germain ដើម្បីបន្តលេងនៅកីឡដ្ឋាន Camp Nou។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Ansu Fati
  កីឡាករ Ansu Fati

ជាការពិតណាស់ កាលពីម្សិលមិញនេះ Fati ទើបតែបានសម្រេចចិត្តចុះហត្ថលេខាបន្តកុងត្រាថ្មីជាមួយ Barcelona រហូតដល់ឆ្នាំ២០២៧ ធ្វើឲ្យតម្លៃខ្លួនផ្តាច់កុងត្រារបស់គេកើនឡើងដល់ទៅចំនួន១០០០លានអឺរ៉ូ (ឬប្រមាណ១១៦២.៨លានដុល្លារ) ស្មើទៅនឹង មិត្តរួមក្រុម Pedri ដែលទើបនឹងបន្តកុងត្រាថ្មីដូចគ្នានៅក្នុងសប្តាហ៍នេះ។

កីឡាករ Ansu Fati បន្តកុងត្រាថ្មី
កីឡាករ Ansu Fati បន្តកុងត្រាថ្មី

យ៉ាងណាក្តីបើយោងទៅតាមចុះផ្សាយរបស់កាសែត Diario Sport បានលើកឡើងថា Man Utd, Liverpool និង PSG សុទ្ធតែបានដាក់សំណើទៅកាន់ Fati ដើម្បីយករូបគេមករួមក្លិប និង ហ៊ានផ្តល់ប្រាក់នឿយហត់គុណនឹងពីរនៅ Barcelona ប៉ុន្តែ កីឡាករវ័យ១៨ឆ្នាំខាងលើបានបដិសេធពីព្រោះរូបគេចង់បន្តលេងជាមួយក្រុមអ្នកមានបុណ្យ៕

  កីឡាករ Ansu Fati
  កីឡាករ Ansu Fati

ប្រភពdailymail

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T