រថយន្តនីសាន់ អាល់ម៉េរ៉ា (Nissan Almera) ជាង 20,000,000 គ្រឿងបានលក់អស់ចាប់តាំងពីការដាក់លក់ជាលើកដំបូង …

//s9.kh1.co/6b/6bf3d987d42cf97e33469d29f14c538fc493359e.jpg
យានជំនិះ

 ២២-តុលា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

ភ្នំពេញ៖ ជារថយន្តដែលលក់ដាច់បំផុតនៅទូទាំងពិភពលោករបស់ នីសាន់ ហើយក៏ជារថយន្តដែលទទួលបានទំនុកចិត្តពីអតិថិជនអស់រយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ។

ភ្នំពេញ៖ ជារថយន្តដែលលក់ដាច់បំផុតនៅទូទាំងពិភពលោករបស់ នីសាន់ ហើយក៏ជារថយន្តដែលទទួលបានទំនុកចិត្តពីអតិថិជនអស់រយៈពេលជាង ៥០ឆ្នាំកន្លងមកនេះ។ 
ខែតុលា ឆ្នាំ ២០២១ – ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) ជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខជាផ្លូវការនូវរថយន្តនីសាន់ (Nissan) ក្នុងព្រះរាជាណាចក្រកម្ពុជា និង ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Tan Chong Motor Holdings Berhad (ប្រទេសម៉ាឡេស៊ី) បាននាំចូលនូវថយន្តជាច្រើនជម្រើសសម្រាប់អតិថិជន ចាប់តាំងពីក្រុមហ៊ុនបានឈានជើងចូលក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៧ ឆ្នាំមកនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារទីផ្សារកាន់តែរីកចម្រើន តម្រូវការប្រើប្រាស់រថយន្តក៏បានកើនឡើង ។ ដើម្បីឆ្លើយតបទៅនិងតម្រូវការរបស់អតិថិជន ក្រុមហ៊ុន Tan Chong Motor Cambodia មានសេចក្ដីរំភើបរីករាយក្នុងការនាំចូលនូវ « រថយន្តប្រភេទ Sedan ដែលលក់ដាច់បំផុតនោះគឺរថយន្តនីសាន់» Almera – នីសាន់ Alemra ជារថយន្ត Sedan ដែលបានបំពាក់មកគ្រប់នូវ

បច្ចេកវិទ្យាទំនើបចុងក្រោយបំផុតជាមួយនិងប្រព័ន្ធបច្ចេកវិទ្យាដ៏វៃឆ្លាតដើម្បីបំពេញនូវតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្ន​នេះ។ ជាកិច្ចចាប់ផ្ដើម ក្រុមហ៊ុនយើងខ្ញុំសូមណែនាំអំពីប្រវត្តិដ៏យូរលង់របស់ខ្លួនដូចខាងក្រោម:

 » ឆ្នាំ ១៩៦៦ – ១៩៦៩ រថយន្តនីសាន់ ជំនាន់ទី១ ម៉ូឌែល 1000cc ត្រូវបានដាក់លក់ក្នុងប្រទេសជប៉ុន។ រថយន្តម៉ាក Datsun Sunny ជារថយន្តធុនតូច អាចផ្ទុកមនុស្សបាន ៥នាក់ ងាយស្រួលបើកបរ និងបត់បែនក្នុងក្រុងជាមួយតម្លៃសមរម្យ។

រថយន្តនីសាន់ ជំនាន់ទី១
រថយន្តនីសាន់ ជំនាន់ទី១

 » ឆ្នាំ ១៩៧០ - ១៩៧៣ រថយន្តនីសាន់ជំនាន់ទី២ មានម៉ាស៊ីនកាន់តែធំ 1.2 លីត្រ & 1.4  លីត្រ (ជារថយន្តទ្វារពីរសងខាងដំបូងបំផុតក្នុងប្រទេសជប៉ុន) មានប្រព័ន្ធទប់លំនឹងរថយន្តបានល្អ ផ្ដល់នូវផាសុកភាព សុវត្ថិភាព និងសន្សំសំចៃប្រេង។ 

រថយន្តនីសាន់ជំនាន់ទី២
រថយន្តនីសាន់ជំនាន់ទី២

 » ឆ្នាំ ១៩៧៣ – ១៩៧៧ រថយន្តជំនាន់ទី៣ មានតួរថយន្តកាន់តែធំ រាងមូលសាកសមជាមួយនិងយុវវ័យ។

រថយន្តនីសាន់ Sunny ទទួលបានចំណាត់ថ្នាក់លេខ 1 ក្នុងការសន្សំសំចៃប្រេង ពីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិក ហៅកាត់ថា អ៊ីប៉ា (EPA).  

រថយន្តជំនាន់ទី៣
រថយន្តជំនាន់ទី៣

 » ឆ្នាំ ១៩៧៧ – ១៩៨១ រថយន្តជំនាន់ទី៤ មានកម្លាំងម៉ាស៊ីន 1.4L មានកញ្ចក់មុខធំទូលាយ និង កម្ពស់ត្រឹមពាក់កណ្ដាលចង្កេះ ដែលផ្ដល់ភាពងាយស្រួលក្នុងការមើលផ្លូវខាងមុខ និង ផ្នែកខាងក្នុងមានលក្ខណៈទូលាយសម្រាប់សមាជិកគ្រួសារផងដែរ។

រថយន្តជំនាន់ទី៤
រថយន្តជំនាន់ទី៤

 » ឆ្នាំ ១៩៨១ – ១៩៨៥ រថយន្តជំនាន់ទី៥ ដែលជាឆ្នាំកែប្រែនូវរូបរាងថ្មី ក៏ដូចជាឆ្នាំដែលទទួលបានជោគជ័យទូទាំងពិភពលោក។ ជាឆ្នាំដែលចាប់ផ្ដើមដំណើរនូវរថយន្តដែលវិលកង់ទាំងបួន និងបំពាក់ម៉ាស៊ីនខាងមុខថ្មីប្រភេទ E-type OHC 1.3 លីត្រនិង 1.5 លីត្រ ។

ក្រុមហ៊ុននីសាន់ បានបង្កើតរោងចក្របន្ថែមនៅ សហរដ្ឋអាមេរិក អេស្ប៉ាញ និង អង់គ្លេស ដើម្បីបំពេញតម្រូវការបង្កើនការផលិតបន្ថែម។  

ក្នុងឆ្នាំ ១៩៨៣ រថយន្តនីសាន់ Sunny បានក្លាយជារថយន្តលក់ដាច់បំផុតនៅទូទាំងពិភពលោកនាំមុខរថយន្ត Volkswagen Golf និង Toyota Corolla ផងដែរ។ រថយន្តដ៏មានកេរ្តិ៍ឈ្មោះទូទាំងពិភពលោកមួយនេះត្រូវបានដាក់លក់នៅជាង ១៣០ ប្រទេស។

រថយន្តជំនាន់ទី៥ 
រថយន្តជំនាន់ទី៥ 

» ឆ្នាំ ១៩៨៥ – ១៩៩០ រថយន្តជំនាន់ទី៦ ដែលបានបង្កើននូវគុណភាព និង លំនឹងរថយន្តបានល្អទ្វេដង។

 រថយន្តជំនាន់ទី៦
 រថយន្តជំនាន់ទី៦

 » ឆ្នាំ ១៩៩០ – ការវិវត្តន៍នៃរថយន្តជំនាន់ទី៧ ដែលបានបង្កើតឡើងតាមទស្សនៈ « រូបរាងទំនើបស៊ីវិល័យ និងបើកបរដោយសប្បាយរីករាយ» ជាមួយរូបរាងខាងក្រៅមានលក្ខណៈស្ព័រ រំលេចនូវភាពស្រស់ស្អាតដែលសាកសមទៅនឹងតម្លៃនៃរថយន្ត។

រថយន្តជំនាន់ទី៧
រថយន្តជំនាន់ទី៧

 » ឆ្នាំ ១៩៩៤ – ១៩៩៨ ការវិវត្តន៍នៃរថយន្តជំនាន់ទី៨ គឺជាជំនាន់ផ្លាស់ប្ដូរដ៏ធំមួយទៅលើការរចនារូបរាង និង ប្រព័ន្ធដំណើរការរបស់រថយន្ត ។ ការរួមបញ្ចូលគ្នាលើកដំបូងនៃប៊ូមប្រភេទ Multi-Link​ និងជន្ទៀសខាងក្រោយ រឹតតែផ្ដល់នូវភាពងាយស្រួលក្នុងការបើកបរ និង គ្រប់គ្រងលំនឹងរថយន្ត ។ សាក់ស៊ីរថយន្តត្រូវបានបង្កើតឡើងទៅតាមទម្រង់នៃ Fairlady Z, Silvia, និង Skyline ។

រថយន្តជំនាន់ទី៨
រថយន្តជំនាន់ទី៨

 » ឆ្នាំ ១៩៩៨ – ២០១០ រថយន្តជំនាន់ទី៩ ផ្តោតលើម៉ាស៊ីនកម្លាំង 4 ថ្មី ប្រអប់លេខស្វ័យប្រវត្តិ (CVT) ក្បាលនៃកៅអីអាចកំណត់បាន និង ប្រព័ន្ធជំនួយហ្វ្រាំងរថយន្ត (ប្រព័ន្ធវិវត្តន៍ថ្មីរបស់នីសាន់) ។ ជារថយន្តផ្ដោតទៅលើ ប្រណិតភាព និង ភាពទាន់សម័យ។

រថយន្តជំនាន់ទី៩
រថយន្តជំនាន់ទី៩

 » ឆ្នាំ ២០១០ - ២០១៩ រថយន្តនីសាន់ Almera ជំនាន់ទី១០ ដ៏ទំនើបពេញនិយម និងទាន់សម័យដែលរក្សាបាននូវអត្តសញ្ញាណ « រថយន្តខ្នាតកណ្តាលដ៏សាកសមសម្រាប់គ្រួសារ ប្រកបដោយប្រណិតភាព » ។​ រថយន្តនីសាន់ Almera នេះបានបង្កើតឡើងជាច្រើនជំនាន់  ដោយបានក្លាយជាម៉ាករថយន្តដែលទទួលស្គាល់ពាសពេញពិភពលោកក្នុងរយៈពេលជាង ៥០ ឆ្នាំមកនេះ ។ រថយន្តនីសាន់ Almera បានលក់អស់ជាង 2.7 លានគ្រឿងនៅក្នុង ១០៨ប្រទេស។

រថយន្តនីសាន់ Almera ជំនាន់ទី១០
រថយន្តនីសាន់ Almera ជំនាន់ទី១០

 » ឆ្នាំ ២០២១ – រថយន្តនីសាន់ Almera ស៊េរីថ្មីមានប៉ាណារាងអក្សរ V កាន់តែធំ ភ្លឺរលើបរលោងជាមួយនិងផ្នែកខាងក្នុងប្រកបដោយគុណភាពខ្ពស់ ។ 

ជារថយន្តដែលសន្សំសំចៃប្រេងបានច្រើន មានសមត្ថភាពខ្លាំង ផ្ដល់នូវផាសុកភាព មានសុវត្ថិភាពខ្ពស់ និងប្រណិតភាព។  លើសពីនេះក៏បានបន្ថែមមកនូវបច្ចេកវិទ្យានដ៏វៃឆ្លាតដែលមានក្នុងរថយន្តនីសាន់ប្រភេទ SUV ផងដែរ។ ហើយរឹតតែពិសេសជាមួយតម្លៃដែលអតិថិជនអាចទទួលយកបាន។

រថយន្តនីសាន់ Almera ស៊េរីថ្មីនឹងមានវត្តមានជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខសូមរង់ចាំតាមដានការដាក់ជាលក់ផ្លូវការរបស់យើងខ្ញុំតាមរយះ Nissan Cambodia Page

រថយន្តនីសាន់ Almera ស៊េរីថ្មីមានប៉ាណារាងអក្សរ V 
រថយន្តនីសាន់ Almera ស៊េរីថ្មីមានប៉ាណារាងអក្សរ V 

 សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្តនីសាន់ Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្តនីសាន់ Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

//s9.kh1.co/52/52edba18956f0ca5039b0265d02c6fa03f5940e1.jpg

ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ខេមបូឌា បានសម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ ថេរ៉ាស៊េរីថ្មី និងរថយន្តម៉ូដែលថ្មីនីសាន់ អាល់មេរ៉ា ក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញនេះ!

 ០៦-វិច្ឆិកា-២០២១ 
 ១២ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T