មិនលង់យ៉ាងម៉េច ប៉ុន្មានសន្លឹកនេះ Dilraba ឡើងដូចទេពធីតា

//s9.kh1.co/89/8907a6784f8c56598bfd8c1dc7efd5f4bc3f6ff6.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប៉ុន្មានសន្លឹកនេះ របស់តារាស្រី Dilraba កាន់តែស្អាតខ្លាំងឡើងគួរជាទីចាប់អារម្មណ៍ពីទស្សនិកជនទាំងឡាយ នៅពេលតែងខ្លួនបែបសុភាពនារីបែបនេះ

ចិន៖ នៅល្ងាចថ្ងៃទី ២១ ខែតុលា កន្លងទៅនេះ តារាស្រី Dilraba បានទទួលការអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍ម៉ាកយីហោចំនួន ២ ដែលមុនពេលនោះ ខាងស្ទូឌីយោ បានបញ្ចេញរូបភាពជាច្រើនសន្លឹករបស់តារាសម្តែងស្រីរូបនេះ នៅខាងក្រោយឆាកនៃកម្មវិធី ថែមទាំងទាញយកចំណាប់អារម្មណ៍យ៉ាងឆាប់រហ័ស ទៅលើរូបសម្រស់របស់នាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីធ្លាប់បានបង្ហាញរាងដ៏ស៊ិចស៊ីរួចមក ពេលនេះ Dilraba តែងខ្លួនក្នុងឈុតពណ៌ស តែងសក់បែបសាមញ្ញធម្មតា បង្ហាញពីភាពទន់ភ្លន់សុភាពរាបសា ដែលកំពុងតែទទួលបានការសរសើររាប់មិនអស់ពីអ្នកនិយមលេងអ៊ីនធឺណេត ទៅលើផ្ទៃមុខដ៏ផូរផង់ដូចទេពធីតា។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងរូបភាពដែលមានស្នាមញញឹមស្រស់ នៅពេលដែលមានទំនាក់ទំនងជាមួយទស្សនិកជនសម្រស់ គឺកាន់តែបង្ហាញពីភាពល្អឥតខ្ចោះ ទៀតផង។ 

ម៉្យាងវិញទៀត ភាពស្រស់ស្អាតរបស់នាងមិនបានបញ្ឈប់ត្រឹមហ្នឹងនោះទេ ដោយនាងបានបន្តចូលរួមកម្មវិធីឃោសនាឱ្យម៉ាកល្បីមួយទៀត ជាមួយនឹងការបង្ហាញរូបរាងស្លីម បង្អួតជើងដ៏ស្រស់ស្អាត និងស្បែកសរលោង ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T