រំភើបណាស់! ស្រីអូន​ លើកទឹកចិត្តដល់ ប្រូKH ឲ្យ​រឹងមាំ ដើម្បីឈ្នះជំងឺវិបត្តិផ្លូវចិត្ត

//s9.kh1.co/c8/c8d8bf34d18183f0edc5de270d53a1a8327b2d88.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

តារាYoutube ល្បីឈ្មោះប្រចាំស្រុកខ្មែរ Bro KH បានទទួលសារលើកទឹកចិត្ត និងជូនពរពីស្រីអូន ម្ចាស់ផលិតផលយីហោសម្រស់ធម្មជាតិ។

ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាYoutube ល្បីឈ្មោះប្រចាំស្រុកខ្មែរ Bro KH បានទទួលសារលើកទឹកចិត្ត និងជូនពរពីស្រីអូន ដែលជាម្ចាស់ផលិតផលយីហោសម្រស់ធម្មជាតិផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមគណនីតារាប្រុសរូបនេះ បានសម្តែងពីអារម្មណ៍រំភើប នៅពេលស្រីអូនសម្រស់ធម្មជាតិ លើកទឹកចិត្តតាមរយៈសារមានដូចខាងក្រោមថា៖

ស្រីអូន ៖ ប្រូត្រូវឈ្នះនឹងជំងឹនេះឲ្យ​បាន ខ្ញុំមិនដឹងនិយាយថាម៉េចឲ្យ​ប្រូតាមខ្ញុំទេ តែប្រូស្តាប់តែមួយឃ្លាខ្លីបានហើយគឺ សម្រាប់ជីវិតខ្ញុំស្រីអូនកើតមកដើម្បីជួយមនុស្សជុំវិញខ្លួនអញ្ចឹងឧបសគ្គអ្វីក៏ដោយក៏ខ្ញុំត្រូវជំនះឲ្យ​បានដើម្បីជួយមនុស្សជុំវិញខ្លួនខ្ញុំឲ្យ​បានច្រើនបំផុត អញ្ចឹងប្រូក៏ដូចគ្នា ប្រូ KH  ពូកែណាស់ អញ្ចឹងប្រូត្រូវជំនះគ្រប់យ៉ាងដើម្បីមនុស្សជួយមនុស្សជុំវិញខ្លួនគ្រួសារ និងសង្គមជាតិយើង ខ្ញុំជឿថាប្រូអាចធ្វើបាន
Bro KH ៖បងស្រីអូនគាត់លេីកទឹកចិត្តខ្ញុំច្រេីនណាស់..អរគុណណាស់បងស្រីខ្ញុំនឹងធ្វេីឲ្យ​បាបាន...ថ្ងៃទី២៥ខ្ញុំនឹងចេញVideo មួយដែលស្រុកខ្មែរយេីងអត់ទាន់មានគេធ្វេី... bye bye..

ស្រីអូន និងBro KH

យ៉ាងណាមិញ អ្នកគាំទ្រក៏បានបន្ថែមការជូនពរទៅកាន់ Bro KH ឲ្យឆាប់ជាពីជំងឺ និងត្រឡប់មកធ្វើវីដេអូកម្សាន្តដូចមុនផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Bro KH
Bro KH
Bro KH
Bro KH
ស្រីអូន
ស្រីអូន
ស្រីអូន
ស្រីអូន
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T