អ្វីដែលធ្វើឲ្យតារានិករនីមួយៗ ស្គាល់ពីភាពស្រស់ស្អាតរបស់ខ្លួនពិតប្រាកដ?

//s9.kh1.co/97/977fc685675acebe1765ceda088553d67e52aa69.jpeg
យុវវ័យ

 ២៤-តុលា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

មកដឹងពីចំណុចពីរបៀបដែលធ្វើឲ្យតារានិករនីមួយៗ ពិតជាស្រស់ស្អាតដោយមិនដឹងខ្លួន!

យល់ដឹង៖ តារានិកររបស់អ្នកអាចទស្សន៍ទាយ ពីអ្វីដែលធ្វើឲ្យអ្នកមិនអាចទប់ទល់ នឹងអ្នកដទៃបាន។ តារានិករខ្លះមានភាពទាក់ទាញជាង តារានិករផ្សេងទៀតខណៈពេល ដែលតារានិករខ្លះមានភាពកំប្លុកកំប្លែង ដែលទាក់ទាញចិត្តអ្នកដទៃទៀត ដែលធ្វើឲ្យពួកគេមើលទៅពិតជាស្រស់ស្អាតខ្លាំហណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញពី អ្វីដែលធ្វើឲ្យតារានិករនីមួយៗ ស្គាល់ពីភាពស្រស់ស្អាតរបស់ខ្លួនពិតប្រាកដ ៖

♈️ Aries (Mar 21 – Apr 19)

អ្នកមើលទៅស្រស់ស្អាតបំផុត នៅពេលអ្នកប្រកួតប្រជែងជាមួយខ្លួនឯង ហើយជោគជ័យលើសពីការរំពឹងទុករបស់អ្នក។ អ្នកចូលចិត្តការឈ្នះ ហើយជាពិសេសអ្នកចូលចិត្តជោគជ័យ នៅអ្វីដែលអ្នកនឹកស្មានមិនដល់។

អ្នកបន្តបង្កើនអ្វីដែលជោគជ័យសម្រាប់ខ្លួនអ្នក និងមោទនភាពរបស់អ្នក ក្នុងការបង្ហាញស្នាដៃនៅចំពោះមុខអ្នកដទៃ។

♉️ Taurus (Apr 20 – May 20)

មានអ្វីដែលធ្វើឲ្យអ្នក ជាមនុស្សដែលលេចធ្លោ នៅជុំវិញមនុស្សដែលអ្នកស្រលាញ់ នៅក្នុងបរិយាកាសដែលមានផាសុកភាព និងកក់ក្តៅ ហើយពិតជាធ្វើឲ្យអ្នកមើលទៅអស្ចារ្យណាស់។

អ្នកមិនដែលបាត់មុខ នៅថ្ងៃឈប់សម្រាក ការជួបជុំគ្នា និងថ្ងៃកំណើត អ្វីក៏ដោយដែលទាក់ទងនឹងគ្រួសារអាហារ និងភាពសប្បាយរីករាយ​ ហើយធ្វើឲ្យអ្នកសប្បាយចិត្ត។

♊️ Gemini (May 21 – Jun 20)

អ្នកភ្លឺចែងចាំងនៅពេលអ្នក ស្ថិតនៅក្នុងបរិយាកាសសិក្សា ជាពិសេសកន្លែងដែលមានការពិភាក្សា និងផ្លាស់ប្តូរយោបល់ជាច្រើន។

ការអប់រំ មើលទៅល្អចំពោះអ្នក ហើយអ្នកហាក់ដូចជារស់រវើកឡើងវិញ នៅពេលអ្នកត្រូវបានជំរុញដោយបញ្ញា និងការដោះស្រាយបញ្ហានានា។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

តើអ្នកស្គាល់មនុស្សទាំងនោះទេ ដែលមើលទៅអស្ចារ្យនៅពេលពួកគេមានស្នេហា? 

នោះគឺអ្នក! នៅពេលអ្នកមានស្នេហា ភ្នែករបស់អ្នកភ្លឺចេញពីខាងក្នុង ស្នាមញញឹមរបស់អ្នកភ្លឺចែងចាំង ហើយអ្នកនឹងបញ្ចេញសុភមង្គលភ្លាមៗ។

អ្វីដែលគួរឲ្យអស់សំណើចនោះ គឺថាមនុស្សជាទីស្រលាញ់របស់អ្នក មិនចាំបាច់មានធ្វើអ្វីផ្គាប់ចិត្តអ្នកទេ ព្រោះអ្នកមានក្ដីសេចក្តីស្រលាញ់គ្រប់ពេលវេលា។

♌️ Leo (Jul 23 – Aug 22)

អ្នកគឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សដែលចាប់យក ការចាប់អារម្មណ៍ពីមនុស្សស្ទើរតែគ្រប់គ្នា។ អ្នកតែងតែមានភាពរួសរាយរាក់ទាក់ល្អ និងមានទំនុកចិត្ត។

អ្នកដើរចូលបន្ទប់មួយ ហើយភ្នែកទាំងអស់នឹងសម្លឹងមកអ្នកហើយអ្នកចូលចិត្តអ្នកភ្លាម។ អ្នកកាន់តែស្រស់ស្អាតថែមទៀត នៅពេលដែលមនុស្សម្នាសម្លឹងមកអ្នក ដូចជាផ្កាដែលរីកព្រោះតែព្រះអាទិត្យ។

♍️ Virgo (Aug 23 – Sep 22)

អ្នកមើលទៅស្រស់ស្អាតបំផុត នៅពេលអ្នកទទួលបានចម្លើយ ចំពោះបញ្ហាដែលគ្មាននរណា អាចដោះស្រាយបាន។ អ្នកមានមោទនភាពចំពោះខ្លួនឯង ក្នុងការដឹងពីរឿងផ្សេងៗ ហើយអ្នកចូលចិត្តបង្ហាញ សមត្ថភាពរបស់អ្នក។ ការមានចម្លើយទាំងអស់ ឬការដឹង ពីវិធីដើម្បីទទួលបានចម្លើយ ធ្វើឲ្យអ្នកមានអារម្មណ៍ជឿជាក់ លើខ្លួនឯង និងពិសេសបំផុត។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

នៅពេលដែលអ្នកជួបជុំជាមួយមិត្តភក្តិ គឺជាពេលវេលារបស់អ្នកដើម្បីបញ្ចាំងពន្លឺ។ អ្នកបានយកចិត្តទុកដាក់ពិសេស ក្នុងការត្រៀមខ្លួន ហើយអ្នកមានអារម្មណ៍ល្អពិសេស នៅពេលអ្នកនៅជាមួយមនុស្ស ដែលយល់ និងស្រឡាញ់អ្នក។ អ្នកចង់ឲ្យអ្នករាល់គ្នា មានអារម្មណ៍សប្បាយរីករាយ និងមានផាសុកភាពដូចអ្នក ហើយទាំងអ្នក និងបេះដូងរបស់អ្នក គឺស្រស់ស្អាត។

♏️ Scorpio (Oct 23 – Nov 21)

វាប្រហែលជាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ដែលនៅពេលអ្នក មានអារម្មណ៍ថា មានអ្វីដែលធ្វើឲ្យអ្នកងប់ងល់ និងកាន់តែមានភាពខ្លាំងក្លានោះ។ ពេលនោះ អ្នកគឺ hot បំផុត។

អ្នកអាចខឹង ឬសប្បាយចិត្តដោយមិនដឹងខ្លួន ប៉ុន្តែ ការរួមបញ្ចូលគ្នារវាងអ្នក និងអារម្មណ៍សំខាន់ៗមួយចំនួន ដែលអ្នកកំពុងមាន គឺពិតជាធ្វើឲ្យអ្នក មានភាពទាក់ទាញបំផុត និង Hot បំផុត។ 

♐️ Sagittarius (Nov 22 – Dec 21)

នៅពេលអ្នកត្រូវបានជំរុញ ដោយអ្វីថ្មី អ្នកពិតជាទាក់ទាញណាស់។ អ្នករីកចម្រើនលើការរៀនសូត្រនូវអ្វី ដែលថ្មី ដូចជាការផ្លាស់ប្តូរទស្សនវិជ្ជាប្រឈម និងប្រពៃណី ទំនៀមទម្លាប់របស់អ្នក។

វាមិនមែនថា អ្នកមើលទៅមិនស្រស់ស្អាតទេ នៅពេលដោះស្រាយជាមួយរឿងចាស់ៗ ពីមួយថ្ងៃទៅមួយថ្ងៃនោះទេ គ្រាន់តែថា អ្នកមើលទៅប្រសើរជាងមុន នៅក្រោមកាលៈទេសៈថ្មីៗ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

អ្នកមានភាពទាក់ទាញបំផុត នៅពេលអ្នកសើច ​ហើយបន្ធូរអារម្មណ៍ពីភាពតានតឹងរបស់អ្នក។ អ្នកមិនតែងតែជាមនុស្សដែលមានអារម្មណ៍ធូរស្រាលបំផុតទេ ហើយអ្នកមាននិន្នាការត្រូវបានបម្រុងទុកត្រឹមត្រូវ ដូច្នេះនៅពេលដែលសើចច្រើន ហើយវាជាភាពរីករាយ ដែលអ្នកបានឃើញចំពោះខ្លួនឯង។

♒️ Aquarius (Jan 20 – Feb 18)

អ្នកមើលទៅល្អ និងស្រស់ស្អាតបំផុត នៅពេលអ្នកចេញពីមុជទឹក និងរៀបចំខ្លួនបានស្អាតបាតហើយ។ អ្នកចូលចិត្ត នៅពេលដែល មិនដឹងថាថ្ងៃណា នឹងនាំមកនូវអ្វីដែលអស្ចារ្យដល់អ្នក និងអ្វីដែលអាចកើតឡើង។ វាជាអាកប្បកិរិយាផ្ទាល់ខ្លួនរបស់អ្នក ដែលធ្វើឲ្យអ្នកស្រស់ស្អាតបំផុត បែបមិនអាចរំពឹងទុកបាន។

♓️ Pisces (Feb 19 – Mar 20)

អ្នកអាចក្លាយជាសិល្បះផ្ទាល់ខ្លួន ដោយសារតែអ្នកមើលទៅស្រស់ស្អាត និងមិនគួរឲ្យជឿ នៅពេលអ្នកស្ថិតនៅចំគំនិតនៃគម្រោងច្នៃប្រឌិតរបស់អ្នក។ មិនថាអ្នកកំពុងបង្កើតសិល្បៈ ថាមពល និងការផ្តោតអារម្មណ៍ទៅលើអ្វីមួយទេ វាធ្វើឲ្យអ្នកមើលទៅអស្ចារ្យ។

ប្រភព: themindsjournal

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T