ការពិត ម្ចាស់ស្ថានីយប្រេង PTT បាញ់ស.ម្លាប់ខ្លួននោះ មិនមែនមកពីបំណុលទេ តែដោយសារវិបត្តិគ្រួសារ

//s9.kh1.co/a8/a8a9d98a482f31f96ba8c046be0a65f0e6053e56.jpg
សង្គម

 ២១-តុលា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

ការពិត មូលហេតុដែល ម្ចាស់ស្ថានីយប្រេង PTT បាញ់ស.ម្លាប់ខ្លួនក្នុងបន្ទប់ទឹកនោះ មិនមែនព្រោះបំណុលទេ តែព្រោះ វិបត្តិគ្រួសារ

រាជធានីភ្នំពេញ ៖ ពិតណាស់ នៅរសៀលថ្ងៃទី ២១ តុលា កន្លងទៅថ្មីៗនេះ ផ្អើលពេញបណ្តាញសង្គម ក្រោយល្បីកក្រើក ម្ចាស់ស្ថានីយប្រេងPTT មួយកន្លែង នៅក្នុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាញស.ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ នៅក្នុងកន្លែងកើតហេតុ សមត្ថកិច្ចជំនាញ រកឃើញ កាំភ្លើងខ្លីចំនួន០១ដើម ម៉ាក់ ZORAKI 2914-T, បង់ចំនួន០១ មានគ្រាប់ចំនួន០៧គ្រាប់, សំបកកាទុសចំនួន០១គ្រាប់ និងក្បាលគ្រាប់ចំនួន០១ ដែលបុរសនោះ មានឈ្មោះថា ឡី សុក្រិត អាយុ៣៤ឆ្នាំ។

ក្រោយពីធ្វើ កោសល្យវិច័យរួចនោះ កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន បញ្ជាក់ច្បាស់ថា សពរងគ្រោះស្លាប់នោះ ពិតជាធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងពិតប្រាកដ ដោយបាញ់ចំសៀតថ្កាខាងស្តាំ ធ្លាយមកខាងឆ្វេងចំនួន០១គ្រាប់។

ជាមួយគ្នានេះ សាក្សីដែលនៅជាមួយ ជនរងគ្រោះនោះ បានបញ្ជាក់ថា រយៈពេលជាង១ខែនេះ ជនរងគ្រោះ នៅតែក្នុងបន្ទប់ម្នាក់ឯង មិនសូវមាត់ក ដោយសារតែជួប វិបត្តិគ្រួសារ រហូតដល់ព្រឹកម៉ោង ៧និង១០នាទី ក្រោយពី សាក្សីត្រលប់មកពី ហាត់ប្រាណវិញ ស្រាប់តែ រកជនរងគ្រោះក្នុងបន្ទប់មិនឃើញ លុះមកដល់បន្ទប់ទឹក ក៏ឃើញ ជនរងគ្រោះស្លាប់ក្នុងបន្ទប់ទឹកទៅហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ Fresh News

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T