Yeji សមាជិកក្រុម ITZY ដាក់ប៉ុន្មានប៉ុស្តិ៍នេះ រលាយបេះដូងហ្វេនខ្ទេច

//s9.kh1.co/7b/7b9650398648b98daa459eb750f89232462764de.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

ថ្មីៗនេះ Yeji សមាជិកក្រុម ITZY បានបង្ហោះរូបភាពប៉ុន្មានប៉ុស្តិ៍នេះ ជាមួយនឹងស្ទាយសក់ហាយឡាយរបស់នាង ធ្វើឲ្យរលាយបេះដូងអ្នកគាំទ្រអស់អស់

កូរ៉េខាងត្បូង ​៖ ពិតណាស់ Yeji សមាជិកក្រុម ITZY ទទួលបានចំណាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងច្រើន ខណៈពេលដែលនាងគឺជាផ្នែកមួយ នៃសមាជិកក្រុមតារាស្រីកំពូលដ៏មានប្រជាប្រិយភាព នៅទូទាំងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ រាល់ការបង្ហោះរូបថតតាមបណ្តាញសង្គមម្តងៗ ទទួលបានការ Like រាប់លានដងខណៈដែល Yeji មានឥទ្ធិពលខ្លាំងមិនធម្មតា ជាពិសេសគឺរូបភាពចុងក្រោយរបស់នាងតែម្តង បានក្លាយជាប្រធានបទក្តៅគកុក ខណៈអ្នកគាំទ្រនិងអ្នកនិយមលេងអ៊ីនធើណែតជាច្រើន និយាយថារូបថតទាំងនេះ គឺជាស្រស់ស្អាត និងទាក់ទាញមើលមិនចេះធុញ។

ក្រោយមក អ្នកនិយមលេងអ៊ីនធើណែតម្នាក់ បានចែករំលែករូបថតរបស់ Yeji នៅក្នុងសហគមន៍អនឡាញមួយ ដែលធ្វើអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណែតផ្សេងទៀត បានប្រមូលផ្តុំគ្នាភ្ញាក់ផ្អើល ជាមួយនឹងរូបភាពដ៏ល្អឥតខ្ចោះរបស់តារាស្រីរូបនេះ ពួកគេសរសើរនាងដោយនិយាយថា នាងមើលទៅក្មេងជាងវ័យ ពណ៌សក់ហាយឡាយរបស់នាងសមឥតខ្ចោះ ព្រមទាំងសម្លៀកបំពាក់របស់នាងក្នុងឈុត អាវពណ៌សទម្លាក់ដៃបញ្ចេញស្មា ដ៏ទាក់ទាញរបស់នាងថែមទៀត កាន់តែធ្វើឲ្យពួកគេលង់ស្នេហ៍លើ Yeji កាន់តែខ្លាំងឡើង៕

ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖

Yeji 
Yeji 
Yeji 
Yeji 
Yeji 
Yeji 
Yeji 
Yeji 
Yeji 
Yeji 
Yeji 
Yeji 

ប្រភព : Yeji '예지' - ITZY

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T