ហ្វេនៗអរមិនស្ទើទេ ក្រុម T-ARA ប្រកាសត្រលប់មកវិញក្រោយបាត់មុខអស់៤ឆ្នាំ

//s9.kh1.co/80/8041677a85a83bebe720d6aeefc8b8ee266fcefa.png
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ក្រុម T-ara ដែលបានបាត់មុខពីវិស័យ Kpop អស់រយៈ៤ឆ្នាំ បានប្រកាសត្រលប់មកវិញជាមួយនឹងអាល់ប៊ុមចម្រៀងថ្មី ដែលធ្វើឲ្យហ្វេនៗរំភើបជាខ្លាំង។

កម្សាន្ត៖ ក្រុមតារាចម្រៀង Kpop នារីដែលធ្លាប់ទទួលបានការគាំទ្រជាខ្លាំង T-ara បានបាត់មុខពីវិស័យតន្ត្រីអស់រយៈពេល៤ឆ្នាំទាំងហ្វេនៗមិនអស់ចិត្ត។ ប៉ុន្ដែ T-ara ស្រាប់តែប្រកាសត្រលប់មកវិញជាមួយនឹងសមាជិក៤នាក់ ដែលធ្វើឲ្យអ្នកគាំទ្រចាស់ៗរំភើបជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
T-ara
T-ara

ក្រុមតារាចម្រៀងស្រីនេះ បានបង្កើតឡើងកាលពីឆ្នាំ២០០៩ ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុងប្រទេសកូរ៉េនិងនៅក្រៅប្រទេស។ ទោះបីជាពួកគេល្បីល្បាញយ៉ាងណាក៏ដោយ ប៉ុន្ដែត្រឹមឆ្នាំ២០១៧ ក្រុមនារីនេះបានផ្អាកសកម្មភាពពីសិល្បៈឈឹង ទើបតែពេលថ្មីៗនេះស្រាប់តែ T-ara ប្រកាសជាសាធារណៈថានឹងបង្ហាញខ្លួនម្ដង។ 

T-ara
T-ara

យោងតាមបណ្ដាញព័ត៌មានរបស់ Naver បានឲ្យដឹងថា T-ara នឹងត្រលប់មកវិញនៅខែវិច្ឆិកាខាងមុខនេះព្រមជាមួយនឹងអាល់ប៊ុមចម្រៀងថ្មីផងដែរ។ លើសពីនោះ ការត្រលប់មកលើកនេះ T-ara មានសមាជិកតែ៤នាក់ប៉ុណ្ណោះគឺ​ Jiyeon, Hyomin, Eunjung និង Qrie៕ 

T-ara
T-ara

ប្រភព៖ Navera Cambodia

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T