David Beckham និងប្រពន្ធ ត្រូវបានគេរិះគន់ ចិញ្ចឹមកូនមានសាច់ពេក អត់ចេះមើលថែរាងកូន

//s9.kh1.co/74/7465ba790f53b27281332bfde3f04b802c568838.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ការលេចមុខរបស់ David Beckham និងភរិយា កូនស្រីពៅ បានជាការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះទស្សនិកជនក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ ជាមួយរូបរាងរបស់កូនស្រីអ្នកទាំងពីរ។

បរទេស៖ យោងតាមសារព័ត៌មាន Dailymail ប្តីនិងប្រពន្ធ David Beckham និងកូនស្រីពៅរបស់ទាំងពីរ បានប្រទះឃើញ លើទឹកដីអាមេរិក ដែលត្រូវគេប្រមាញ៉រូបភាពបាន តាមសារធារណៈ ទៅកាន់ភោជនីយដ្ឋានមួយនៅ Santa Monica រដ្ឋ California ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ភ្លាមៗនៅពេលដែលគ្រួសារដ៏ល្បីមួយនេះ បានដើរចេញពីភោជនីយដ្ឋាន អតីតកីឡាកររូបនេះ និងភរិយានិងកូន ៗ របស់លោក ត្រូវបានអ្នកយកព័ត៌មានរាប់សិបនាក់ ស្វាគមន៍ដោយក្លាយជាចំណុចផ្តោតការយកចិត្តទុកដាក់នៅតាមដងផ្លូវ នៃការបង្ហាញខ្លួនរបស់ពួកគេ។

ជាមួយគ្នានេះដែរ ត្រូវបានឲ្យដឹងថា Victoria បានស្លៀកពាក់រ៉ូបស្តើង ដ៏សិចស៊ីបែបរលុងៗ បើទោះបីជាមានកញ្ចក់កាមេរ៉ាព័ទ្ធជុំវិញក៏ដោយក៏តារាស្រីរូបនេះធ្វើដំណើរដើរឆ្ពោះទៅមុខយ៉ាងមានទំនុកចិត្ត ទន្ទឹមនឹងនេះដែរ Beckham ទទួលភារកិច្ចនៅពីក្រោយ ដើម្បីការពារ កូនស្រីរបស់លោកដូច្នេះដែរ។

ក្រោយពីរូបភាពទាំងនេះបានចេញផ្សាយ អ្នកប្រើអ៉ីនធើណែតខ្លះបានជា ចាប់អារម្មណ៍អំពី កូនស្រីពីរបស់ David ជាខ្លាំង ដោយមនុស្សមួយចំនួន បានលើកឡើងថា គេពិតជាធាត់លើស អាយុទើបតែ ១០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែស្ទើរតែធំដូចឪពុកគេទៅហើយ ថែមទាំងរិះគន់ ប្តីនិងប្រពន្ធ David Beckham មិនចេះថែរាងកូនសោះ។

ទៀតសោត ការបញ្ចេញមតិ ទាំងសូម្បីតែក្មេងក៏វាយប្រហារដែរនោះ ត្រូវបានធ្វើឱ្យមហាជនជាច្រើន មានការខឹងសម្បាយ៉ាងខ្លាំង ចំពោះមតិបែបនេះ ដោយគេបាននិយាយថា សូម្បីតែក្មេងស្រី អាយុ ១០​ឆ្នាំ ក៏មានមនុស្សមួយចំនួន លើកមកនិយាយថែមទាំង វាយប្រហារ រូបរាងខាងក្រៅទៅវិញ។

ទោះជាយ៉ាងណាការបញ្ចេញមតិអវិជ្ជមាននេះ ក៏ត្រូវបានសហគមន៍អ៉ីនធឺណែត ថែមទាំងថ្កោលទោសយ៉ាងខ្លាំងផងដែរ ដោយធ្វើឱ្យទស្សនិកជនជាច្រើន គិតថាក្មេងស្រីរូបនេះ ស្ថិតក្នុងវ័យជំទង់ ដែលជាវ័យលូតលាត់តែប៉ុណ្ណោះ៕

ប្រភព៖ Dailymail

សូមទស្សនារូបភាពខាងក្រោម៖

កូនស្រីពៅ David Beckham
កូនស្រីពៅ David Beckham
កូនស្រីពៅ David Beckham
កូនស្រីពៅ David Beckham
កូនស្រីពៅ David Beckham
កូនស្រីពៅ David Beckham
រូបចុងក្រោយដែលបានគេប្រមាញ់បាន
រូបចុងក្រោយដែលបានគេប្រមាញ់បាន
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T