កប់ហួស! ជិតដាច់ឆ្នាំ២០២១ Selena Gomez ប្តូរម៉ូតសក់ខ្លីយកហេង ស្អាតក៏ស្អាត ក្មេងក៏ក្មេង

//s9.kh1.co/16/16a7e32322d2fe6b0ae8ad9b36c02878ee31ffba.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អត់មានលំៗអីទេ Selena Gomez លេងម៉ូតសក់ខ្លីវិញម្តងនេះ ហ្វេនៗសរសើរមិនដាច់ពីមាត់តែម្តង​ ដោយមើលទៅគឺចង់ក្មេងជាងមុនទៀត។

អាមេរិក៖ Selena Gomez គឺជាតារាចម្រៀងដ៏ល្បីមួយរូបនៅប្រទេសអាមេរិក ដែលទទួលបានសម្លេងគាំទ្រខ្លាំង ពីសំណាក់មហាជនមិនថាតែនៅអាមេរិកនោះឡើយ សូម្បីតែខាងអាសុីនេះក៏មិនណយប៉ុន្មាននោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ កន្លងមកតារាស្រីរូបនេះ តែងប្តូរស្ទីលតែងខ្លួនជាញឹកញ៉ាប់ ហើយស្ទាយ័មួយណាក៏ត្រូវទស្សនិកជនសរសើរមិនដាច់ពីមាត់ អំពីការតុបតែងរបស់នាង ដែលតែងតែមានមន្តស្នេហ៍ជានិច្ច។

ដោយឡែកថ្មីៗនេះ Selena Gomez បានកាត់សក់ខ្លី និងទម្លាក់ចុះមក មើលទៅគឺពិតសមនឹងទម្រង់មុខបែបពងក្រពើ និងសាច់មុខសម៉ត់ផូរផង់របស់ខ្លួនខ្លាំងមែនទែន ដោយម៉ូតសក់នេះសាកសមខ្លាំងជាមួយនឹងសម្រស់កញ្ញាតែម្តង ក្រៅពីនេះទោះបីពេលនេះវ័យដល់ទៅ២៩ឆ្នាំមែន ប៉ុន្តែនៅតែក្មេងខ្ចីដដែលមិនចាញ់កាលពីប៉ុន្មានឆ្នាំឡើយ។

យ៉ាងណាមិញ អ្នកគាំទ្រក៏ភ្ញាក់ផ្អើលនឹងសម្រស់របស់តារាស្រីរូបនេះ នៅពេលកាត់សក់ខ្លីបែបនេះផងដែរ ដោយមើលទៅហាក់បីដូចជាក្មេងជាងមុនផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez រូបថ្មី
Selena Gomez រូបថ្មី
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T