កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមួយ របស់ប្រទេសអូស្រ្តាលី បានបង្ហាញនូវផលិតផលថ្មី របស់ខ្លួន ដែលជាស្បែកជើងដ៏ពិសេសមួយប្រភេទ ដែលមានផ្ទុកនូវ តង់សំរាប់ជ្រកកោន ជាប់ជាមួយនឹង ស្បែកជើង ផ្ទាល់តែម្តង។

ទោះបីជាវា មិនមែនជាម៉ូតស្បែកជើង ដែលទាន់សម័យ ក៏ពិតមែន ប៉ុន្តែ វាអាចរួមចំណែក ជួយដល់អ្នកដែល និយមចូលចិត្ត ដើរលេងបោះជំរំ នៅតាមតំបន់ភ្នំ ឬ ព្រៃ បានមួយចំណែកធំផងដែរ ព្រោះថា ស្បែកជើងនេះ មានភ្ជាប់ជាមួយស្រាប់ នូវតង់សំរាប់ជ្រក ដូចនេះ មិនមានការព្រួយបារម្មណ៍ ពេលមានមេឃភ្លៀង ឬ អង្គុយសំរាកពេលមេឃក្តៅ នោះទេ។ ហេតុនេះហើយ មិនថាអ្នកទៅទីណានោះទេ មិនចាំបាច់ភ័យព្រួយបញ្ហា គ្មានទីជំរក ឡើយ ហើយម្យ៉ាងទៀត ក៏មិនចាំបាច់ ហត់នឿយក្នុងការ បត់ដាក់ចុះឡើង ក្នុងកាបូបស្ពាយ នាំតែធ្ងន់ខ្លួននោះដែរ។

សូមទស្សនារូបភាពខាងក្រោម៖









ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]