ផ្លែសារីព្រៃមានប្រយោជន៍ដល់ស្បែក និង​សុខភាពទូទៅ!

//s9.kh1.co/9f/9f8edc7e3111056fedfae1470557c236edce5999.jpg
យល់ដឹង

 ២១-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ផ្លែសារីព្រៃ ឬឆឺរីថៃ គឺជាផ្លែឈើតំបន់ត្រូពិកដែលមានដើមកំណើតនៅឈូងសមុទ្រការ៉ាបៀន និងទ្វីបអាមេរិកខាងត្បូង។

ផ្លែសារីព្រៃ ឬឆឺរីថៃ គឺជាផ្លែឈើតំបន់ត្រូពិកដែលមានដើមកំណើតនៅឈូងសមុទ្រការ៉ាបៀន និងទ្វីបអាមេរិកខាងត្បូង។ ផ្លែ​ឈើ​នេះផ្ទុកវីតាមីន C ខ្ពស់ជាងផ្លែក្រូច និងសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម។ តើ​ផ្លែសារីព្រៃផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពយើង?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ពង្រឹងប្រព័ន្ធការពាររាងកាយ

ប្រព័ន្ធការពាររាងកាយយើងត្រូវការវីតាមីន C ដើម្បីផលិតកោសិកាឈាម​ស។ កោសិកាឈាមស​ការពារ​រាងកាយយើងពីការឆ្លងវីរុសដូចជា ជំងឺផ្តាសាយ គ្រុនផ្តាសាយ និងក្អក។ លើសពី​នេះ​ទៅ​ទៀត​ផ្លែសារីព្រៃក៏ផ្ទុកសារធាតុ phytonutrients ដែលជួយឱ្យរាងកាយ​យើងប្រឆាំង​នឹងរ៉ាឌីកាល់សេរី​ដែលអាចធ្វើឱ្យយើងមានជំងឺរុំារ៉ៃដូចជា ជំងឺបេះដូង មហារីក ជំងឺក្រពះ​ពោះរៀនជាដើម។ ក្រៅពីនេះ ក៏ជួយ​រាងកាយប្រឆាំងនឹងការរលាកដែរ ដូច្នេះការញុំាផ្លែសារីព្រៃ​អាចរួម​ចំណែក​កាត់បន្ថយការ​កើតជំងឺ​រលាក​សន្លាក់

២. ជួយសុខ​ភាពស្បែក

ផ្លែសារីព្រៃមានវីតាមីន A ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារស្បែកពីកាំរស្មី UVB របស់ព្រះអាទិត្យដោយរារាំងដំណើរការនៃការបំផ្លាញ​ខូឡាជែនរបស់ស្បែក និងជួយស្បែកផលិត​កោសិកា​ថ្មីដែលធ្វើឱ្យស្បែក​យើងមានសុខភាពល្អនិងភ្លឺថ្លា។ ម៉្យាងវិញទៀតវីតាមីន C នៅក្នុងផ្លែ​សារី​ព្រៃ​ជួយជំរុញការផលិតខូឡាជែនដែលជួយជួសជុលស្បែកឡើងវិញ។ ជាលទ្ធផលរួម​ចំណែក​ធ្វើ​ឲ្យ​ស្បែក​មាន​ភាពយឺត គ្មានស្នាមអុជខ្មៅ និងស្នាមជ្រីវជ្រួញ។

៣. ជួយសុខភាពខួរក្បាល

ផ្លែសារីព្រៃមានសមាសធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពង្រឹងមុខងារខួរក្បាល ជួយដល់ការចង់ចាំ និងការពារជំងឺសរសៃប្រសាទ ព្រោះវាអាចកាត់បន្ថយការរលាក និងប្រឆាំងនឹងរ៉ាឌីកាល់​សេរីដែល​ធ្វើឱ្យខូចកោសិកាខួរក្បាល និងណឺរ៉ូន។

៤. បង្កើនថាមពល

វីតាមីន C ក្នុងផ្លែសារីព្រៃជួយរាងកាយយើងផលិត L-carnitine។ វាជាជាអាស៊ីដអាមីណូ​ដែល​រាងកាយ​ប្រើប្រាស់ក្នុងការផលិតថាមពល។

៥. ជំនួយដល់ការរំលាយអាហារ

អ្នកជំនាញបានលើកឡើងថាផ្លែសារីព្រៃអាចជួយបង្កើនមុខងារមេតាប៉ូលីស (ការបំលែង​អាហារ​ទៅ​ជាថាមពល) និងការរំលាយអាហារ។

ផ្លែសារីព្រៃអាចបង្កការអាលែកហ្ស៊ីដល់មនុស្សមួយចំនួន។ ដោយសារផ្លែសារីព្រៃមានផ្ទុកវីតាមីន C ខ្ពស់ ដូច​នេះ​គួរ​ញ៉ាំ​ក្នុង​ចំនួន​តិច​តួច ការញុំាផ្លែសារីព្រៃច្រើនពេកបណ្តាលឱ្យរាក​ ឈឺក្រពះ កើនជាតិអាស៊ីដ និងបង្កក្រួស​ក្នុង​តម្រង​នោមជាដើម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T