ចុម មានព័ត៌មានកក្រើកថា CJ ENM កំពុងទិញយកផលិតកម្ម SM?

//s9.kh1.co/00/000cf035bb2042be2d05e6e7365c6b83b83f1e65.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

CJ ENM ត្រូវបានគេរាយការណ៍ថា កំពុងនឹងបានបញ្ចប់ការទិញយកផលិតកម្ម SM Entertainment

កូរ៉េខាងត្បូង​ ៖ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខមួយ នៅថ្ងៃទី ២១ ខែតុលា នេះបានរាយការណ៍មកថា CJ ENM បានឈានដល់ដំណាក់កាលចុងក្រោយ នៃការទិញយកផលិតកម្ម SM Entertainment ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ អ្នកនៅខាងក្នុងបានអះអាងថា CJ ENM អាចត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្សព្វផ្សាយជាសាធារណៈ នូវកិច្ចសន្យាទិញនៅដើមថ្ងៃទី ២២ ខែតុលា នេះ ដោយបិទកិច្ចព្រមព្រៀងនេះ ហើយរហូតមកដល់ពេលនេះ CJ ENM បានទិញភាគហ៊ុនប្រមាណ ១៨.៧៣ភាគរយ នៃផលិតកម្ម SM Entertainment ដែលជាកម្មសិទ្ធិរបស់អតីតអ្នកផលិត Lee Soo Man ហើយ។ 

នៅមិនទាន់អស់ តាមសេចក្តីរាយការណ៍ CJ ENM បានយល់ព្រមទិញភាគហ៊ុនក្នុងតម្លៃ ៦០០ ទៅ ៧០០ ពាន់លានវ៉ុន (ស្មើនឹង ៥០០ ទៅ ៥៩៥ លានដុល្លារ) ទោះយ៉ាងណាភាគីទាំងពីរ នៅតែពិភាក្សាអំពីលទ្ធភាព ដែល Lee Soo Man នឹងនៅតែរក្សាភាគហ៊ុនមួយចំណែករបស់ខ្លួន ទោះបីប្រគល់តំណែងម្ចាស់ភាគហ៊ុនធំឲ្យភាគីម្ខាងទៀតហើយក៏ដោយ។ 

គួរបញ្ជាក់ផងដែរថា សូម្បីតែបន្ទាប់ពីការទិញយករួច ក៏ភាគីទាំងពីរបានព្រមព្រៀងគ្នាថា Lee Soo Man នឹងបន្តត្រួតពិនិត្យរាល់អាជីវកម្ម មាតិកា និងផលិតកម្មក្រោមផលិតកម្ម SM Entertainment ក្នុងនាមជាប្រធានក្រុមហ៊ុនផ្នែកផលិតដដែល៕

សូមទស្សនារូបភាពខាងក្រោម ៖

SM Entertainment
SM Entertainment
CJ ENM
CJ ENM
Lee Soo Man
Lee Soo Man
CJ ENM និង SM Entertainment
CJ ENM និង SM Entertainment

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T