ជាអ្នកណា? លោក Woodward បង្ហើបប្រាប់ថា កីឡាករ Man Utd ម្នាក់នេះប៊ិះនឹងទៅចូលរួមនៅលីគកំពូលអាហ្សង់ទីន

//s9.kh1.co/bb/bbe8724ab688fcb456b1bb9d1705c273c69ecc16.jpg
កីទ្បា

 ២១-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក Woodward ថា Cavani ប៊ិះនឹងចូលរួមជាមួយក្លិប Boca Juniors កាលពីរដូវកាលមុន

អង់គ្លេស៖ ប្រធានក្លិប Manchester United លោក Ed Woodward បង្ហើបប្រាប់ថា ខ្សែប្រយុទ្ធ Edison Cavani ប៊ិះនឹងទៅចូលរួមជាមួយក្លិប Boca Juniors នៅលីគកំពូលអាហង្ស់ទីនបាត់ហើយ កាលពីរដូវកាលមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ed Woodward
លោក Ed Woodward

ជាការពិតណាស់​ អនុប្រធានក្លិប Boca Juniors លោក Juan Román Riquelme បានខិតខំព្យាយាមបញ្ចុះបញ្ចូល Cavani ខ្លាំងណាស់ ដើម្បីឲ្យគេចូលរួមជាមួយកាលពីរដូវកាលមុន តែចុងក្រោយ Cavani នៅតែច្រានសំណើរនេះចោល ដោយគេសម្រេចចិត្តចង់បន្តអនាគតនៅ Man Utd វិញ។

កីឡាករ Edison Cavani
កីឡាករ Edison Cavani

សមាជិកក្រុមប្រឹក្សាបាល់ទាត់សម្រាប់ក្លិបយក្សនៅអាហ្សង់ទីនលោក Jorge Bermúdez បាននិយាយថា៖

ខ្ញុំចាំបានថា​ អនុប្រធានក្លិបយើងខំប្រឹងបញ្ចុះបញ្ជូល Cavani ខ្លាំងណាស់ ដើម្បីឲ្យគេបន្តអាជីពនៅអាហង្ស់ទីននេះ។ ទោះយ៉ាងខ្ញុំគិតថាគោលដៅនេះវាពិតជាធំខ្លាំងណាស់ ព្រោះ​ Cavani ជាកីឡាករលំដាប់ពិភពលោក ហើយគេក៏កំពុងតែជែងយកកៅអីនៅក្នុងការប្រកួតពានរង្វាន់ World Cup នៅឆ្នាំក្រោយនេះដែរ៕

Jorge Bermúdez

ប្រភពCaughtOffside

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T